កសិករនៅប៉ៃលិន បង្កើនការដាំស្វាយកែវរមៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញ

24/08/2020 2:59 pm ប៉ៃលិន

ផ្ទៃដីដាំដុះស្វាយកែវរមៀតនៅក្នុងខេត្តប៉ៃលិន បានកើនឡើងពីប្រមាណ៤ពាន់ហិកតានាពេលកន្លងមក ដល់ប្រមាណ៥ពាន់ហិកតា នៅក្នុងឆ្នាំ២០២០នេះ។ នេះបើតាម លោក សាយ សុផាត ប្រធានតាមមន្ទីរកសិកម្មខេត្តប៉ៃលិន ដែលបន្តបញ្ជាក់ កំណើនការដាំស្វាយកែវរមៀត គឺដើម្បីដើម្បីបំពេញតម្រូវទាំងក្នុង និងក្រៅប្រទេស។

ប្រធានមន្ទីកសិកម្មរូបនេះ បានបន្តទៀត មន្ត្រីជំនាញនៃក្រសួងកសិកម្ម ក៏បាន និងកំពុងផ្សព្វផ្សាយ ណែនាំ និងបណ្តុះបណ្តាលបច្ចេកដាំស្វាយស្របតាមស្តង់ដារ សម្រាប់តម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញទៅក្រៅប្រទេសផងដែរ។ លោក សាយ សុផាត បានបញ្ជាក់ថា៖ «ផែនការដាំដុះស្វាយកែវរមៀតខេត្តប៉ៃលិន បច្ចុប្បន្នបានសម្រេចតាមផែនការប្រមាណ ៩០ភាគរយហើយ។ សម្រាប់ផែនការនាំចេញស្វាយ ទៅកាន់ក្រៅស្រុក រំពឹងប្រមាណ ៧០ភាគរយដោយសារ ចាំមើលលទ្ធផល នៃការប្រមូលផល»។ 

តាមរបាយការណ៍ក្រសួងកសិកម្មរយៈពេល ៥ខែដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជាផ្លូវការបានចំនួន ៤៤ ០៩៩តោន។ ចំនួននេះកើនឡើងជាងពាក់កណ្តាល បើធៀបនឹង   រយៈពេលដូចគ្នា កាលឆ្នាំ២០១៩ ដែលមានចំនួនតែប្រមាណ ២៩ ២១៤តោន៕
 

ព័ត៌មានទាក់ទង