រយៈពេល​៥​ថ្ងៃ ទេសចរ​ជាង​១៨​ម៉ឺន​នាក់មក​កម្សាន្ត​ខេត្តសៀមរាប​

21/08/2020 10:15 am ភ្នំពេញ

​សៀមរាប​៖ រយៈពេល​៥​ថ្ងៃ​នៃ​ថ្ងៃ​ឈប់សម្រាក ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ សីហា ខេត្តសៀមរាប ទទួលបាន​ទេសចរ​ជាង​១៨​ម៉ឺន​នាក់​។ យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប ក្នុងចំណោម​ទេសចរ​ជាង​១៨​ម៉ឺន​នាក់ មាន​ទេសចរ​បរទេស​ចំនួន ១,៨៦៨​នាក់​។



​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូ​វ សេង​កាក់ បាន​រៀបរាប់​បន្ថែម​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា រដ្ឋបាល​ខេត្តសៀមរាប​បានរៀបចំ​កម្មវិធី​ជាច្រើន​ដើម្បី​ស្វាគមន៍​ទេសចរ​អំឡុង​ថ្ងៃ​ឈប់សម្រាក​ពេញ​មួយ​សប្ដាហ៍​នេះ ដែល​រួមមាន​កម្មវិធី​សាសនា ស្ដង់​ពិព័រណ៍​ម្ហូបអាហារ បន្ថែ​ផ្លែឈើ ផ្សារ​លើទឹក ការប្រណាំង​ទូក ការប្រកួត​មាន់​អាំង កម្មវិធី​វាយ​កូន​ហ្គោល កម្មវិធី​ជិះ​កង់ ការបើក​ដំណើរការ​ឡើងវិញ​នូវ​តំបន់​មមាញឹក​ផាប់​ស្ទ្រី​ត​។​ល​។ ក្រៅពីនេះ ភ្ញៀវទេសចរ​ជាច្រើន ក៏បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុង​ខេត្ត​ផងដែរ មាន​ភ្នំ​គូលែន និង​រមណីយដ្ឋាន​ចង្ក្រាន​រយ​ជាដើម​។​

​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ អាជ្ញាធរ​បានគិត​គូរ និង​រៀបចំ​ការត្រួតពិនិត្យ ក៏ដូចជា​ឱ្យ​ទេសចរ​ទាំងអស់​ពាក់​ម៉ាស់ លាងដៃ និង​មានការ​បំពាក់​ឧបករណ៍​បាញ់​ទឹក​ក​ម្ចាស់​មេរោគ​នៅ​តំបន់​រៀបចំ​កម្មវិធី ឬ​តំបន់​មាន​មនុស្ស​ច្រើន​។​ល​។ នេះ​បើតាម​ការ​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប​៕





 

ព័ត៌មានទាក់ទង