ផ្សារអណ្ដែតទឹកស្ទឹងសៀមរាប​ ដែលមានចម្រុះពណ៌​ចាំ​ស្វាគមន៍ទេសចរ​

16/08/2020 5:00 pm ភ្នំពេញ

សៀមរាប៖ មកដល់ពេលនេះ ការរៀបចំកន្លែងប្រារព្ធពិធីដែលរដ្ឋបាល ខេត្តសៀមរាបឱ្យឈ្មោះថា «សម្រាកសៀមរាប» កំពុងដំណើររៀបចំស្ទើរ  រួចជាស្ថាពរហើយ។ តាមដងស្ទឹងសៀមរាប ការតុបតែងចម្រុះពណ៌ បានបង្កើនភាពទាក់ទាញជាខ្លាំង ពិសេសការចងព្យួរក្រណាត់ ការរៀបចំផែសម្រាប់អ្នកអង្គុយពិសាអាហារ និងវត្តមានទូពណ៌ឆ្លុះចែងចាំង សម្រាប់អុំកម្សាន្តនិងជាផ្សារអណ្ដែតទឹកដំបូងបង្អស់នៅខេត្តសៀមរាប។ កម្មវិធីសម្រាកសៀមរាប នឹងប្រារព្ធធ្វើរយៈពេលពេញមួយសប្ដាហ៍ គឺពីថ្ងៃទី១៧ ដល់២១ សីហា នៅតាមដងស្ទឹងសៀមរាប និងបរិវេណសួនច្បារព្រះរាជដំណាក់ ដែលរៀបចំស្ដង់ពិព័រណ៍ជិត១០០ស្ដង់ ក៏ដូចជាកម្មវិធីប្រកួតដណ្ដើម ពានរង្វាន់មាន់អាំង ប្រចាំខេត្តសៀមរាប។

សូមអញ្ជើញទស្សនាទិដ្ឋភាពទូទៅ ជុំវិញបរិវេណប្រារព្ធពិធីដូចតទៅ៖
 

ព័ត៌មានទាក់ទង