«បន្ទាយស្រី» ទីទេសចរណ៍ដ៏ទាក់ទាញថ្មីនៃខេត្តសៀមរាប

16/08/2020 12:00 pm សៀមរាប

ក្រៅពីប្រាសាទ  ខេត្តសៀមរាបសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ គួរជាទីចាប់អារម្មណ៍ជាច្រើន។ ស្រុកបន្ទាយស្រី កំពុងទទួលបានគាំទ្រ ខ្លាំងពីភ្ញៀវទេសចរ។ ថ្ងៃនេះ ខ្ញុំបាទ ប៉ាន់ បូនី អ្នកសារព័ត៌មានថ្មីៗ២៥ សូមនាំអារម្មណ៍លោកអ្នកឲ្យបានស្គាល់តំបន់រមណីយដ្ឋានមួយចំនួននៅស្រុកបន្ទាយស្រី


សូមអញ្ជើញទស្សនាវីដេអូដូចតទៅនេះ៖



រមណីយដ្ឋាន«ក្បាលស្ពាន» មានចម្ងាយ ៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និង១៨គីឡូម៉ែត្រពីប្រាសាទ បន្ទាយស្រី។ រមណីយដ្ឋាន«ក្បាលស្ពាន»ដែលមានឈ្មោះម្យ៉ាងទៀត ថា«សហស្រលិង្គ»ដែលកសាងឡើងនៅ សតវត្សទី១១ និងសតវត្សទី១៣ ក្នងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ និងកសាងរួចជាស្ថាពរដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ នេះបើតាមលោក ព្រហ្ម សុភី មន្ត្រីការពារបេតិកភណ្ឌ ប្រចាំរមណីយដ្ឋានក្បាលស្ពាន។ នៅទីនោះ ក្រៅពីទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាត លោកអ្នកក៏អាចបានទស្សនា រូបចម្លាក់ជាច្រើនដែលមានពាសពេញនៅក្នុងបាតស្ទឹងផងដែរ។

សួនផ្កា«ក្រវ៉ាន់សៀមរាប» ជាសួនផ្កាដែលបានកំពុងទាក់អារម្មណ៍ យុវវ័យទាំងក្នុងស្រុក និងមកពីតាមបណ្តាខេត្តផ្សេងៗមកទស្សនា។ សួននេះស្ថិតនៅតំបន់ដីឡូត៍កំពុងអភិវឌ្ឍមួយ នៃស្រុកបន្ទាយស្រី មានចម្ងាយ ប្រមាណ ៥គីឡូម៉ែត្រពីរមណីយដ្ឋាន ក្បាលស្ពាន។ លោកអ្នកអាចទទួលទាន អាហារមានអនាម័យ និងតម្លៃសមរម្យនៅ សហគមន៍«បឹងឈូក» ដែលបានទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករ។


«ប្រាសាទបន្ទាយស្រី» ជាគោលដៅទេសចរណ៍ យ៉ាងសំខាន់ប្រចាំ ស្រុកបន្ទាយស្រី។ ប្រាសាទបន្ទាយស្រីនៅតែមានភាពស្រស់ស្អាត ជាពិសេស ក្បាច់រចនាដ៏ស្រស់ស្អាតរបស់ប្រាសាទនេះ ។ ប្រាសាទនេះ បានកសាងឡើងនៅឆ្នាំ ៩៦៧នៃគ.សក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន និងដើម្បីឧទ្ទិសដល់ព្រះឥសូរ នៃសាសនាព្រាហ្មណ៍ នៅក្នុងស្រុកមួយដែលមាន ឈ្មោះ«ស្រីឦស្វរបុរ»ដែលប្រែថាបុរី។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយ ៣៩គីឡូម៉ែត្រភាគខាងជើងនៃទីរួមខេត្តសៀមរាប។

«សួនមេអំបៅ» ជាសួនដែលធំហើយមានមេអំបៅជាច្រើនប្រភេទ។ បើតាមលោក ឡាយ សុខហៀង អ្នកមើលថែ
នៅសួនមេអំបៅបានឲ្យដឹងថា មានមេអំបៅជាង១០ប្រភេទនៅសួននេះ។ លោកបានបន្តថាមានការលំបាកនិងការមើលថែរ ព្រោះមានការបំរែបំរួល អាកាសធាតុ និងមិនទាន់មានបច្ចេកទេសថែរទាំឲ្យបានដិតដល់ និងខ្ចះខាតសម្ភារៈសំរាប់មើលថែរ៕


 

ព័ត៌មានទាក់ទង