អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​ជួសជុល​ប្រាសាទដំរីក្រាប​នៅលើ​ភ្នំ​គូលែន រយៈពេល​៤​ខែ​

01/08/2020 1:00 pm សៀមរាប

សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង​ជួសជុល​ប្រាសាទដំរីក្រាប​នៅលើ​ភ្នំ​គូលែន ដែល​រង​ការ​ខូ​ត​ខាត​ខ្លាំង​ដោយសារ​ទឹកភ្លៀង និង​រុក្ខជាតិ​ដុះ​ពីលើ ដើម្បី​លើកកម្ពស់​តម្លៃ​ប្រាសាទ​ឱ្យ​ផុតពី​គ្រោះថ្នាក់ និង​ការបែកបាក់​កាន់តែខ្លាំង​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃទី​៣០ ខែកក្កដា​។



​គម្រោង​អភិរក្ស​និង​ជួសជុល​ប្រាសាទ​នេះ មាន​រយៈពេល​៤​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២០ ខែសីហា និង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​ខាងមុខ ដោយ​អនុវត្ត​ផ្ទាល់​ដោយ​មន្ត្រី​បុគ្គលិក​ជំនាញ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​។ អាជ្ញាធរ​ជាតិ​អប្សរា​ស​ម្រ​ច​ពង្រឹង​ខឿន​ដែល​ពុកផុយ​នៅ​ជុំវិញ​តួ​ប៉ម ជួសជុល​ខ្លោងទ្វារ​ខាងកើត រៀប​ផ្ជិ​ត ពង្រឹង​ស្នាម​ប្រេះ​តូចធំ​នៅលើ​ជញ្ជាំង ដំបូល និង​ជួសជុល​ដំបូល​ដែល​ពុកផុយ​។​

​សាងសងឡើង​ក្នុង​រជ្ជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ (​គ​.​ស​.៨០២-៨៥០) ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អន្លង់វែង​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទដំរីក្រាប គឺជា​ប្រាសាទ​ឥដ្ឋ ដែលមាន​ប៉ម​៣​សង់​លោះ​ខឿន​តែមួយ មាន​កំពែង​ព័ទ្ធជុំវិញ ហើយក៏​ជា​ប្រាសាទ​មួយ​ក្នុងចំណោម​ប្រាសាទ​ជាច្រើន​ដែល​ស្ថិតក្នុង​ចំណោម​រចនាបថ​គូលែន​៕

 

ព័ត៌មានទាក់ទង