សហគមន៍បន្លែតាសីសាមគ្គី ខេត្តបាត់ដំបង អាចផលិតបន្លែសុវត្ថិភាពប្រមាណ ៣ តោនក្នុងមួយថ្ងៃ

01/08/2020 8:59 am បាត់ដំបង

សហគមន៍តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាពពី២ ទៅ ៣ តោន ក្នុងមួយថ្ងៃ ទៅកាន់ទីផ្សារ តាមរយៈបច្ចេកទេសកសិកម្មវៃឆ្លាត។ នេះបើតាមគេហទំព័រក្រសួងបរិស្ថាននៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០។ 

តាមក្រសួងបរិស្ថាន បច្ចុប្បន្ន សហគមន៍តាសីសាមគ្គី មានសមាជិកប្រមាណជាង១០០គ្រួសារ និងមានរោងដាំបន្លែជាង ៤០ និងមានការដាំបន្លែធម្មតាដែរ។ បន្លែទាំងនោះ មានដូចជា ស្ពៃក្ដោប តាសក់ សាឡាត់ ជីរណា ត្រប់ ល្ពៅជាដើម។ ដោយសារការដាំដុះបន្លែក្នុងផ្ទះសំណាញ់ អាចទទួលបានទិន្នផលខ្ពស់ជាង បន្លែដែលដាំខាងក្រៅ ព្រោះសហគមន៍ ក៏មានគម្រោងពង្រីករោងបន្ថែមទៀតនៅលើផ្ទៃដីសរុប ៤០ហិកតាបន្ថែមដែរ ដើម្បីបំពេញតម្រូវការទីផ្សារដែលចេះតែកើនឡើង។ នេះបើតាមក្រសួងបរិស្ថាន ដែលបានបន្តថា ជាធម្យមសហគមន៍តាសីសាមគ្គី បាននាំចេញបន្លែទៅលក់នៅទីផ្សារ គិតជាទឹកប្រាក់ពី ៤លាន ទៅ៦លានរៀលក្នុងមួយថ្ងៃ៕
 

ព័ត៌មានទាក់ទង