កសិករ សោម លី ចិញ្ចឹម​និង​ភ្ញាស់​កង្កែប ចំណេញ​ជា​ង​២​ពាន់​ដុល្លារ​ក្នុង​១​ខែ​

20/07/2020 4:00 pm ត្បូងឃ្មុំ

​លោក សោម លី កសិករ​ចិញ្ចឹម និង​ភ្ញាស់​កូន​កង្កែប នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ចំណូល​ប្រមាណ ២​ទៅ​៣​ពាន់​ដុល្លារ​ក្នុង​មួយខែ ពី​ការលក់​សាច់​កង្កែប និង​កូន​ក​ង្កែ ដោយសារ កង្កែប​កំពុងមាន​ទីផ្សារ​ល្អ​។ ទិន្នផល​របស់​ម្ចាស់​កសិដ្ឋាន​វ​រី​វប្បកម្ម​កង្កែប​រូបនេះ ភាគច្រើន​ផ្គត់​ផ្អង់​ទីផ្សារ​ក្នុង​ខេត្ត ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ពោ​ធ៍​សាត់ និង​ខេត្តព្រៃវែង​។​



​វិវឌ្ឍន​ពី​អាង​ចិញ្ចឹម​ចំនួន​៦ បច្ចុប្បន្ន​លោក សោម លី មាន​អាង​ចិញ្ចឹម និង​ភ្ញាស់​កូន​កង្កែប​ចំនួន ៥០ ដែល​អាចដាក់​មេ​ពូជ​ចំនួន ៣៥០​ក្បាល និង​ឈ្មោល​៣៥០​ក្បាល​។ កសិករ​រូបនេះ អាច​លក់​កូន​កង្កែប​ភ្ញាស់​បាន​ចំនួន ៥​ម៉ឺន​ក្បាល ដែល​ក្នុង​មួយ​ក្បាល​មានតម្លៃ ៤០០​រៀល និង​សាច់​កង្កែប មានតម្លៃ ១​ម៉ឺន​រៀល​។

​លោក សោម លី បាន​ភ្ញាស់​កូន​កង្កែប​បាន​ចំនួន ១០ ម៉ឺន​ក្បាល ក្នុង​មួយថ្ងៃ នៅក្នុង​អាង​ចំនួន ៩​អាង​។ ដោយ​មើលឃើញ​ពី​តម្រូវការ​ទីផ្សារ កសិករ​រូបនេះ មាន​គម្រោង​ពង្រីក​ដី​ចិញ្ចឹម​កង្កែប​បន្ថែមចំនួន ២​ហិកតា ដើម្បី​បង្កើន​ការចិញ្ចឹម និង​ភ្ញាស់​កូន​កង្កែប​៕

ព័ត៌មានទាក់ទង