កម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមចាប់ពីថ្ងៃទី១៥-២១ ខែកក្កដា

14/07/2020 6:00 pm ភ្នំពេញ

ភ្នំពេញ៖ ស្ថានភាពអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា​ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ដោយសារតែការប្រែប្រួលជាបន្តបន្ទាប់ នៃខ្យល់មូសុងនិរតី ដែលគ្រោងនឹងបោកបក់មកលើប្រទេសកម្ពុជានាពេលខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធាតុទឹក និងឩតុនិយម នៅថ្ងៃទី១៤ ខែកក្កដា​ នេះ។

ការព្យាករណ៍ដដែលបញ្ជាក់ថា​ នៅថ្ងៃទី១៥-១៧ ខែកក្កដា ខ្យល់មូសុងនិរតី នឹងបោកបក់នៅក្នុងល្បឿនលឿនមកលើប្រទេសម្ពុជា ដែលនឹងធ្វើឱ្យបណ្ដាខេត្តដែលនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានព្រមទាំងបណ្ដាខេត្តនៅជាប់មាត់សមុទ្រ នឹងមានភ្លៀងពីតិចទៅមធ្យម។

ចំណែកឯបណ្ដាខេត្តនៅតាមតំបន់វាលទំនាបកណ្ដាលវិញ ក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្កួរដែរ ប៉ុន្តែផ្នែកខ្លះនៃបណ្ដាខេត្តនៃភាគកណ្ដាល និងភាគខាងលើអាចនឹងមានភ្លៀងធ្លាក់ច្រើនខុសពីតំបន់ផ្សេងទៀត។

រីឯចាប់ពីថ្ងៃទី១៨-២១ ខែកក្កដា​វិញ ស្ថានភាពខ្យល់មូសុងនិរតី នឹងចុះខ្សោយ ហើយស្ថានភាពទឹកភ្លៀងនឹងថមថយមកក្នុងកម្រិតខ្សោយទៅតាមនោះដែរ៕

ព័ត៌មានទាក់ទង