ជួយ​ចែករំលែក​! កំពូល​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​រក្សា​សុខភាព​ថ្លើម​

14/07/2020 7:00 am ភ្នំពេញ

​ថ្លើម គឺជា​ប្រព័ន្ធ​មុខងារ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ ហើយ​វា​មាន​តួនាទី​ចម្បង​ក្នុងការ​កម្ចាត់​ជាតិពុល និង​សារ​ធាតុគីមី​គ្រោះថ្នាក់​ផ្សេងៗ​ចេញពី​រាងកាយ ក៏ដូចជា​សរីរាង្គ​ដទៃទៀត​។ ការសម្អាត​ថ្លើម គឺ​សំខាន់​ណាស់​ក៏​ព្រោះ​រាងកាយ​បង្កើត​ជាតិពុល​និង​សារធាតុ​បង្ក​ជំងឺមហារីក​ជាច្រើន​ប្រភេទ ដូច្នេះ​ប្រសិនបើ​ថ្លើម​គ្មាន​សុខភាព​ល្អ ឬ​ទទួលបាន​ការសម្អាត​ទេនោះ ថា​តើ​វា​អាច​កម្ចាត់​ជាតិពុល ឬ​សម្អាត​កាកសំណល់​ចេញពី​រាងកាយ​បាន​យ៉ាងម៉េច​ទៅ​។ អ្វីដែល​យើង​ទទួលទាន​ប្រចាំថ្ងៃ គឺមាន​ឥទ្ធិពល​ដោយផ្ទាល់​លើ​សរីរាង្គ​ខាងក្នុង​របស់​យើង ក៏ដូចជា​ថ្លើម​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹង​នូវ​អាហារ​ល្អៗ​មួយចំនួន​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ជម្រុញ​មុខងារ​ថ្លើម​ដំណើរការ​តួនាទី​បាន​កាន់តែ​ប្រសើរ៖


១. ក្រូចឆ្មារ​
 
​ក្រូចឆ្មារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​C រួមបញ្ចូល​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​កម្ចាត់​បាក់តេរី​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ហើយ​សម្លាប់​ពពួក​បាក់​តេ​រី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ដែល​ជួយ​អោយ​មុខងារ​ថ្លើម​កាន់តែ​ល្អប្រសើរ​និង​បង្កើន​ដំណើរការ​នៃ​ការ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​។​
 
២. តែ​បៃតង​
 
​តែ​បៃតង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ catechins ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ថ្លើម​ទប់ស្កាត់​បញ្ហា​។​
 
៣. ផ្លែ​ប៉ោម​
 
​ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ល្អៗ​ជាច្រើន​សម្រាប់​សុខភាព​រួមបញ្ចូល​ទាំង​វីតាមីន C សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​បាក់តេរី​ដែល​ជួយ​សម្លាប់​ពពួក​បាក់តេរី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ដែល​ជួយ​ឲ្យ​មុខងារ​ថ្លើម​កាន់តែ​ល្អប្រសើរ​។
 
៤. ផ្លែ​បឺ​រ​
 
​ផ្លែ​បឺ​រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី​និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើម ក៏ដូចជា​កម្ចាត់​ជាតិពុល​។ ផ្លែ​បឺ​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល ក៏ដូចជា​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម​និង​លាមក​ផងដែរ​។
 
៥. គ្រាប់​ធញ្ញជាតិ​
 
​អ្នក​គួរ​រួមបញ្ចូល​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ប្រសិនបើ​ចង់​ធ្វើឱ្យ​មុខងារ​ថ្លើម​កាន់តែ​ប្រសើរ​។ នោះ​ក៏​ព្រោះតែ​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ សារធាតុ glutathione និង​សារធាតុ arginine ដែល​ចាំបាច់​សម្រាប់​សុខភាព​ថ្លើម​។ ទោះជា​យ៉ាងណា​មិនគួរ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៦. បន្លែ​បៃតង​
 
​ព្យាយាម​ទទួលទាន​បន្លែ​បៃតង​អោយបាន​ច្រើន ក៏​ព្រោះ​បន្លែ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិ​រ៉ែ ក៏ដូចជា​អង់ស៊ីម​ដែល​ល្អ​បំផុត​ចំពោះ​សុខភាព​ថ្លើម​និង​ការ​បន្សាប​ជាតិពុល​។ វា​ក៏​ជួយ​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​និង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ផងដែរ​។​
 
៧. រមៀត​
 
​រមៀត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​សារធាតុ Curcumin ដែល​ជួយ​ក្នុងការ​សម្អាត​ថ្លើម​។ អ្នក​អាច​បន្ថែម​ម្ស៉ៅ​រមៀត​ទៅក្នុង​អាហារ​ផ្សេងៗ​ប្រចាំថ្ងៃ ដើម្បី​ទទួលបាន​សុខភាព​ថ្លើម​ល្អ​។​
 
៨. ផ្កា​ខាត់ណា​ខៀវ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ស្ពាន់ធ័រ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​កម្ម​ផ្សេងៗ​ដែល​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​ថ្លើម​និង​បន្សាប​ជាតិពុល រួមទាំង​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​។ ការទទួល​ទាន​បន្លែ​នេះ​ជាប្រចាំ​នឹង​ជួយ​លើកកម្ពស់​កម្រិត​នៃ​ការដុត​រំលាយ​អាហារ​នៃ​រាងកាយ ក៏ដូចជា​រំញោច​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។​
 
៩. ខ្ទឹមស​
 
​ការ​ទទួលទាន​ខ្ទឹមស គឺជា​មធ្យោបាយ​បែប​ធម្មជាតិ​ល្អ​បំផុត​ដើម្បី​សម្អាត​ថ្លើម​។ ខ្ទឹម​សមាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំងនឹង​បាក់តេរី រួមទាំង​អុកស៊ីដ​ង់ ដែល​ល្អ​ចំពោះ​សុខភាព​ថ្លើម​។​ព្យាយាម​ទទួលទាន​ខ្ទឹមស ដោយ​បន្ថែម​វា​ចូល​ជាមួយ​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ក្រៅពី​ល្អ​ចំពោះ​ថ្លើម ខ្ទឹមស​ក៏មាន​ប្រសិទ្ធិភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ផងដែរ​។ ខ្ទឹមស​ថែមទាំង​មាន​ផ្ទុក​នូវ​សារធាតុ​សេ​លេ​ញ៉ូ​ម​ដែលមាន​អត្ថប្រយោជន៍​ណាស់ សម្រាប់​ការ​បន្សាប​ជាតិពុល ហើយ​វា​ក៏​ជួយ​បំពេញ​នូវ​កង្វះ​នៃ​សារធាតុចិញ្ចឹម និង​សារធាតុ​រ៉ែ​ដែល​ចាំបាច់​ចំពោះ​សុខភាព​រាងកាយ​ទៀតផង​។​
 
១០. ការ៉ុត​
 
​ក្រៅពី​ល្អ​សម្រាប់​សុខភាព​ភ្នែក​ហើយ​នោះ បន្លែ​មើម​នេះ​ក៏​អាចជួយ​ក្នុងការ​ជម្រុញ​ភាពរឹងមាំ​នៃ​ថ្លើម និង​ថែមទាំង​សម្អាត​ថ្លើម​តាមបែប​ធម្មជាតិ​ផងដែរ​។ ការ៉ុត​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​ថែមទាំង​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុចិញ្ចឹម​និង​សារធាតុ​រ៉ែ​ចាំបាច់​ជាច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

ព័ត៌មានទាក់ទង