កាហ្វេ​លើ​ភ្នំ​ក្នុង​ឧទ្យាន​ជាតិ​កែប កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលចិត្ត​ថតរូប​

30/08/2020 1:00 pm កំពត

​កែប​៖ ហាង​កាហ្វេ LEDZEP Café ស្ថិតនៅលើ​ភ្នំ​ក្នុង​ឧទ្យាន​ជាតិ​កែប កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ ត្បិត​ថា ភ្ញៀវ​អាច​មើលឃើញ​ពី​ទេសភាព​ដ៏​ស្រស់ស្អាត និង​គយគន់​សម្រស់​ស​មុ​ទ្រ​។ ភ្ញៀវទេសចរ ភាគច្រើន​ចូលចិត្ត​ពិសារ​កាហ្វេ គយគន់​ទេសភាព​សម្រស់​ធម្មជាតិ​នៅ​ជើងភ្នំ និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​។ ហាង​នេះ មាន​ទីតាំង​ស្ថិតក្នុង​ឧទ្យាន​ជាតិ​កែប ដោយ​អ្នកដំណើរ​ត្រូវ​ដើរ​ឡើង​ភ្នំ​ចម្ងាយ ៣០០​ម៉ែត្រ​ពី​មាត់​ផ្លូវ​ចូល​ឧទ្យាន​ជាតិ​កែប​។​




​    ​
​កាហ្វេ​លើ​ភ្នំ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន​ដោយសារតែ ភ្ញៀវ​ដែល​ទៅ​ញាំ​កាហ្វេ​នៅ​ហាង​មួយ​នេះ អាច​មើលឃើញ​ទេសភាព​ដ៏​ស្រស់ស្អាត​នៅ​ជុំវិញ​ភ្នំ​។ អ្នកនាង អ៊ុំ ចាន់​នាង ម្ចាស់​ហាង​កាហ្វេ​លើ​ភ្នំ បាន​ប្រាប់​ថ្មីៗ​២៥​ដូច្នេះ​ថា​៖ «​ភ្ញៀវទេសចរ​អាច​មើលឃើញ​ទេសភាព ដូចជា កោះត្រល់ កោះ​ដូង ផ្សារ​ក្ដាម ភ្នំ​បូកគោ និង​រី​សត នៅ​ខាងក្រោម​ភ្នំ​»​។  

​ដំណើរការ​ក្នុង​ឆ្នាំ​២០២០ ហាង​កាហ្វេ LEDZEP Café ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ១០០​នាក់​ក្នុង​មួយថ្ងៃ​។ «​តាមពិតទៅ​ហាង​ការ​ហ្វេ​មាន​ភ្ញៀវ​ទៅលេង​ច្រើន ប៉ុន្តែ​ខ្ញុំ​មិនអាច​ទទួលបាន​ច្រើនពេក​ទេ​។ ភ្ញៀវ​មួយចំនួន បានត្រឹមតែ​មក​ថតរូប ហើយ​ចុះមក​ទៅវិញ​ប៉ុណ្ណោះ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ម្ចាស់​ហាង​កាហ្វេ​រូបនេះ​៕






ព័ត៌មានទាក់ទង