ប្រទាលកន្ទុយក្រពើមានអត្ថប្រយោជន៍ច្រើនលើសលប់ចំពោះ សុខភាព និងសម្រស់

13/07/2020 12:00 pm ភ្នំពេញ

ភ្នំពេញ៖ ប្រទាលកន្ទុយក្រពើ រុក្ខជាតិដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ ដោយអាចជួយព្យាបាលជំងឺច្រើនប្រភេទដូចជា ប្រើជាថ្នាំសម្រាប់បញ្ចុះជាតិខ្លាញ់ក្នុងឈាម មិនរំលាយលាមក ទល់លាមក រដូវមិនទៀងទាត់ ជម្ងឺសើស្បែក ជម្ងឺភ្នែកនិងត្រចៀក ឈឺក្បាល វិលមុខ ក្មេងស្តន់ កើតពុលកុក ក្អកមាន់ ដោយយកស្លឹក(ស្លឹកស្រស់)របស់វាប្រមាណពី២០-៣០ក្រាមនៅក្នុងមួយថ្ងៃ ស្ងោរហូប ឬ អាចយកជាជ័រកក របស់វាពី១-២ក្រាម ប្រើជាម្សៅ ឬ គ្រាប់លេបនៅក្នុងមួយថ្ងៃ។ នេះបើតាម សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល។

សម្រាប់ក្មេងក្អកមាន់ គេអាចកាត់ស្លឹកប្រវែង១៥សង់ទីម៉ែត្រ ស្ងោរលាយស្កររហូតក្នុង១ថ្ងៃ។ លើសពីនេះទៅទៀត គេអាចយកស្លឹកស្រស់មកបំពោកលើដំបៅ រលាកភ្លើងសម្រាប់ផ្សះ ជំនួយស្បែក និងព្យាបាលជម្ងឺសើស្បែកផ្សេងទៀត។

ប្រទាលកន្ទុយក្រពើ ជាប្រភេទរុក្ខជាតិដែលមានដើមទាបដុះរាប និងមានឬសខ្ចី ហើយមានឬសតូចៗដុះតាមដើម។ ស្លឹករបស់វាមានលក្ខណៈក្រាស់ឃ្មឹក គ្មានទង រាងដូចផ្លែលំពែង និងមានបន្លែច្រើនតាមគែមស្លឹក។ ភាគច្រើនរុក្ខជាតិនេះ ត្រូវបានគេដាំដុះជាគ្រឿងលម្អ​ ឬក្នុងចម្ការជាទ្រង់ទ្រាយធំតាមបែបឧស្សាហមក្ម​ទៀតផង៕

(សារព័ត៌មាន ថ្មី​ៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថរបស់ក្រសួងសុខាភិបាល)

 

ព័ត៌មានទាក់ទង