រដូវវស្សា «ទឹកធ្លាក់អូរជាំ» មានសម្រស់កាន់តែស្រស់ស្អាត និងពណ៌ខៀវស្រងាត់

04/11/2020 1:30 pm បាត់ដំបង

ភ្នំពេញ៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតនៅភូមិអូរជាំលើ ឃុំកំពុងល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ទឹកធ្លាក់​ដ៏​ស្រស់ស្អាត​នេះ មានចម្ងាយប្រមាណ៩៩គីឡូម៉ែត្រពីក្រុងបាត់ដំបង។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។



តំបន់ទឹកធ្លាក់អូរជាំ សម្បូរទៅដោយដើមឈើធំៗ ដែលផ្ដល់នៅម្លប់យ៉ាងត្រជាក់ ជាមួយនិងខ្យល់អាកាសបរិសុទ្ធ ជាពិសេសនៅក្នុងរដូវវស្សានេះផ្ទាល់តែម្ដង។ ទិដ្ឋភាពជារួម ប្រែទៅជាខៀវស្រងាត់ បូករួមនឹងសទឹកធ្លាក់មកពីខាងលើភ្នំ បានធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញកាន់តែខ្លាំង។

ក្រៅពីអំណោយផល និងសម្រស់ដ៏ស្រស់ស្អាតនេះហើយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ បានផ្ដល់នៅសេវាកម្មជាច្រើនដូចជា សេវាស្នាក់នៅ សេវាម្ហូបអាហារ និងមគ្គទេសក៍សហគមន៍។ នៅទីនោះអ្នកទេសចរ អាចដើរកម្សាន្តតាមជ្រលងភ្នំ និងទឹកជ្រោះមានច្រើនដំណាក់ដែលផ្ដល់នៅរសជាតិអារម្មណ៍ប្លែកគ្នាៗ។ លើសពីនេះទៅទៀត អាចទស្សនា​ហ្វូងមេអំបៅនៅពេលល្ងាចបានផងដេរ។ 
សម្រាប់អ្នកដែលមានពេលវេលាច្រើន អាចធ្វើការបោះតង់ស្នាក់នៅទីនោះផ្ទាល់ ដោយមានការធានាសុវត្ថិភាពខ្ពស់ និងទទលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងធម្មជាតិនៃបេះដូងរបស់ស្រុកសំឡូត៕
 

ព័ត៌មានទាក់ទង