«កន្ទុយ​ពស់​ភ្នំ» ជា​រុក្ខជាតិ​ដែល​អាច​យក​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺរលាកតម្រងនោម​

11/07/2020 3:00 pm ភ្នំពេញ

​កន្ទុយ​ពស់​ភ្នំ ជា​ប្រភេទ​រុក្ខជាតិ​ដែល​ដុះ​តាម​តំបន់ភ្នំ ត្រូវបាន​គេ​យកមក​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល ជំងឺរលាកតម្រងនោម ក្រួស​ក្នុង​តម្រងនោម ឈឺ​ក​ន្លា​ក់​ឆ្អឹង ឈឺភ្នែក និង​រលាក​បំពង់ក​។ នេះ​បើ​យើង​ទៅតាម​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​។​


 
​គេ​អាច​យក​ដើម​របស់​វា មក​កាត់​ខ្លីៗ ហើយ​ហាលថ្ងៃ​ឱ្យ​ស្ងួត ដើម្បី​យកមក​ដាំទឹក​ផឹក​សម្រាប់​ព្យាបាល​ជំងឺ រលាក​តម្រងនោម ឬ ក្រួស​ក្នុង​តម្រងនោម​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ចំណែក​អ្នក​ដែល​កើត​បូស ពង​ខ្ទុះ​លើ​ស្បែក របួស​បោក​ទង្គិច​ដំបៅ គេ​យក​ស្លឹក​ស្រស់​ចំនួន​១៥-៣ ក្រាម បុក​ជាមួយនឹង​មុខ​ឈ្នោ​ង​បិត​បំពោក ចំពោះ​បូស ត្រូវ​លាង​ស្ករត្នោត​ថែមទៀត​ទើប​បិទ​។​

​រុក្ខជាតិ​នេះ​ច្រើន​ដុះ​នៅតាម​តំបន់ភ្នំ ហើយ​គេ​ក៏​អាចយ​កវាម​កដាំ​លម្អ​បាន​នៅតាម​គ្រប់​ទីកន្លែង​។ ដើម​របស់​វា មាន​លក្ខណៈ​ទ្រេត ឬ ត្រង់ ចំណែកឯ​ស្លឹក​របស់​វា​ជា​ស្លឹក​ទោល​ទល់​ទោង រាង​ពងក្រពើ​ស្រួច​ចុង គែម​ធ្មេញរណា ផ្ទៃ​គ្រើម​គ្រា​ត ដោយ​ទ្រនុង​របស់​វា​មាន​ទំហំ​តូច​ខ្វាច់​ខ្វែង ជាច្រើន​លើ​ផ្ទៃ​បៃតងចាស់ ផ្ទៃក្រោម​ត្នោត​មាន​រោម​ខ្លីៗ​៕

(​សារព័ត៌មាន ថ្មីៗ២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​)


ព័ត៌មានទាក់ទង