ឧស្សាហ៍​ឡើង​មុន​លើ​ស្បែកក្បាល​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​

11/07/2020 7:00 am ភ្នំពេញ

បញ្ហា​មុន​លើ​ស្បែកក្បាល​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​មុន​លើ​ស្បែកក្បាល​ឆាប់រហ័ស ៖


១. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​ជាមួយ​ទឹក​ធម្មតា ២ ស្លាបព្រា រួច​កូរ​ឱ្យ​សព្វ​។ ក្រោយពេល​កក់សក់​និង​ប្រើ​ក្រែ​ម​បន្ទន់​សក់​រួច ចាក់​ម៉ាស្សា​ទឹក​ល្បាយ​ដែល​លាយ​រួច​លើ​ស្បែកក្បាល​។ ទុកចោល​សម្រាប់​រយៈពេល ២ នាទី​សឹម​លាង​សម្អាត​ចេញ​។​
 
២. ទទួលទាន​អាហារ​សុខភាព​ល្អ​និង​មាន​តុល្យភាព​
 
​បង្កើន​ការទទួល​ទាន​ប្រូតេអ៊ីន វីតាមីន និង​ជាតិ​រ៉ែ​ចាំបាច់​ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដែល​សំខាន់​សម្រាប់​ព្យាបាល​មុន​លើ​ស្បែកក្បាល​។​
 
៣. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​វិធី​នេះ​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាងកាយ​និង​ជួយ​ព្យាបាល​មុន​លើ​ស្បែកក្បាល ព្រមទាំង​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​ថែមទៀត​ផង​។​
 
៤. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹក​ប្រទាល​កន្ទុយ​ស្រស់​លើ​ស្បែកក្បាល និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ៣០ នាទី​។ បន្ទាប់មក​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
៥. ទឹកឃ្មុំ​និង​ម្សៅ​ឈើអែម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​ជាមួយ​ម្សៅ​ឈើអែម ១/២ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​និង​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី​សិន​មុននឹង​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

ព័ត៌មានទាក់ទង