៦ឆ្នាំ​ហើយ​ដែល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

08/07/2023 11:00 am កំពង់ធំ

​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២៣នេះ ជា​ខួប​៦ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។



អង្គការ​យូណេស្កូ  បានអនុម័ត​ចុះបញ្ជី​ប្រាសាទសំបូរព្រៃគុក ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​យប់​ថ្ងៃទី​៨ ​ខែកក្កដា ឆ្នាំ២០១៧ ក្នុង​ទីក្រុង KRAKOW ប្រទេស​ប៉ូឡូញ នា​កិច្ចប្រជុំ​ប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​។​

​ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទសំបូរព្រៃគុក ដែល​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏​ទាក់ទាញ​មួយ​។ ប្រាសាទសំបូរព្រៃគុក កសាងឡើង​នៅ​សតវត្សរ៍​ទី​៧ ក្នុង​រជ្ជកាល​ស្តេច ឥសាន​វរ្ម័ន ក្នុងសម័យ​ចេនឡា មាន​ចំនួន​២៩១​ប្រាសាទ ដែល​បែង​ចែង​ជា​បី​ក្រុម​សំខាន់ៗ គឺ​ក្រុម​ប្រាសាទ​កណ្ដាល , ក្រុម​ប្រាសាទ​ខាងត្បូង និង​ក្រុម​ប្រាសាទ​ខាងជើង​៕

សូម​អញ្ជើញទស្សនា​ទិដ្ឋភាព​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​ផ្ដិត​រូបភាពដោយ លោក ទូច សុវណ្ណឌី ដូចតទៅ៖ 



























 

ព័ត៌មានទាក់ទង