ស្មេរ​មិនគួរ​ប្រើពាក្យ «​ក្រូចឆ្មា​» ទេ គួរតែ​ប្រើ «​ក្រូចឆ្មារ » ទើបត្រូវ​!

08/07/2020 7:00 am ភ្នំពេញ

​បើ​ស្មេរ​ប្រើពាក្យ «​ក្រូចឆ្មារ​» មិនគួរណា ភ្លេច ព្យព្ជានៈ «​រ​» នោះទេ តែ​ការមិន​ដាក់ «​រ​» នោះ សម្រាប់​សម្គាល់​លើ​ឈ្មោះ​«​ឆ្មា​» តែប៉ុណ្ណោះ​។ ស្មេរ​មួយចំនួន នៅតែ​សរសេរ​ពាក្យ «​ក្រូចឆ្មារ  និង​ឆ្មា​» មិន​ដាច់ស្រេច​គ្នា​នៅឡើយ​ទេ សង្កេតឃើញ​អ្នកខ្លះ​សរសេរ «​ឆ្មា​» មាន «​រ​» ហើយ​«​ក្រូចឆ្មារ​» អត់ «​រ​» ទៅវិញ​។​



​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ «​ឆ្មា និង​ឆ្មារ​» មានការ​បញ្ចេញ​សំលេង​ដូចគ្នា តែ​អត្ថន័យ​ខុសគ្នា​ស្រឡះ​។ ពាក្យ​«​ឆ្មារ​» សម្រាប់​ប្រើ​ជាមួយ​ពាក្យ​ដទៃ​មានន័យថា ក្រូចឆ្មារ​, សរសៃអំបោះ​ឆ្មារ​, សំឡេង​ឆ្មារ​។ ចំណែកឯ «​ឆ្មា​» វិញ ជា​សត្វ​ម្យ៉ាង គូសត្រូវ​នឹង​សត្វ​កណ្តុរ​៕

ព័ត៌មានទាក់ទង