«​ភ្នំ​ត្បែង​» តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដ៏ស្រស់ត្រកាល នា​ខេត្តព្រះវិហារ​

06/09/2020 3:00 pm ព្រះវិហារ

«​ភ្នំ​ត្បែង​» ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​មួយ ស្ថិតក្នុង​ទឹកដី​នៃ​ខេត្តព្រះវិហារ​។ តំបន់​បេតិកភណ្ឌ​ធម្មជាតិ «​ភ្នំ​ត្បែង​» ពោរពេញ​ទៅដោយ​ធម្មជាតិ​ស្រស់បំព្រង និង​មាន​ទឹកជ្រោះ​ដ៌​ត្រជាក់ រួមទាំង​ទេសភាព​ចម្ការចេក​រាប់រយ​ហិកតា​របស់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ឆ្ពោះទៅកាន់​ភ្នំ​ត្បែង​។​



«​ភ្នំ​ត្បែង​» ​មាន​កាំជណ្ដើរ​ចំនួន ១៣៤៥​កាំ​។ ក្រៅ​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ «​ភ្នំ​ត្បែង​» ក៏​ជា​តំបន់​ទី​សក្ការបូជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​។ ភ្នំ​ត្បែង ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​បង្កើតជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ តាមរយៈ​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​។ តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង មាន​ផ្ទៃដី​ប្រមាណ​២​ម៉ឺន​៥​ពាន់​ហិកតា ដែលមាន​ភូមិសាស្ត្រ​ជាប់​ស្រុក​ចំនួន​បួន គឺ​ស្រុក​សង្គម​ថ្មី ស្រុក​គូលែន ស្រុក​រវៀង និង​ក្រុង​ព្រះវិហារ​។​

​ជាមួយគ្នានេះ នៅ​ថ្ងៃទី​១០-១២ កក្កដា​ខាងមុខ ក្រុមយុវជន Cambodia Amazing Trip Planner នឹង​រៀបចំ​ជំរំ​តង់ «​ភ្នំ​ត្បែងមានជ័យ​ដែនដី​ពិសិដ្ឋ​» លើក​ទី​៤ ឆ្ពោះទៅ​ភ្នំ​ត្បែង ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ឈ្វេងយល់​ពី​តំបន់​ទេសចរណ៍​ភ្នំ​ត្បែង នា​ទឹកដី​ខេត្តព្រះវិហារ​។ តាមរយៈ​ដំណើរ​កម្សាន្ត​រយៈពេល ២​យប់ ៣​ថ្ងៃនេះ Cambodia Amazing Trip Planner នឹងធ្វើ​ដំណើរ​ទៅកាន់​ពើង​តាំងយូ (​អាស្រម​លោកតា​សួង​), ថ្ម​ហួត​, ទឹកធ្លាក់​ចាក់អង្រែ​តូច (​តាំងយូ​), ទឹកធ្លាក់​កណ្តុរស​, ទឹកធ្លាក់​តា​ម៉ា​, ទី​សក្ការ​ថ្ម​បី​ដុំ​, វត្ត​ដំបូក​ខ្មៅ​, ពើង​ទុក​ស្រូវ​, ពើង​នាគ​ខៀវ​, អាង​ត្រាំ​ថ្នាំ​, ថ្ម​បន្តុប​, អណ្តូង​បុរាណ និង​ទំនប់ទឹក​៩៥ (​ជើងភ្នំ​ត្បែង​)៕ 

សូម​អញ្ជើញទស្សនា​រូបភាព​ផ្ដល់​ដោយ Cambodia Amazing Trip Planner ដូចតទៅ៖





































ព័ត៌មានទាក់ទង