អត្ថប្រយោជន៍របស់មើមឈូក ចំពោះសុខភាព...
មើមឈូក ជារុក្ខជាតិប្រភេទមើមមែន តែមានប្រយោជន៍ច្រើនមិនចាញ់គ្រាប់ឈូកប៉ុន្មានទេ ជាពិសេសម្បូរទៅដោយជីវជាតិសំខាន់ៗដែលរាងកាយត្រូវការតែម្តង។
ផ្តល់ជាអង់ទីអុកស៊ីដង់យ៉ាងច្រើន
មើមឈូកក៏ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើនដូចគ្រាប់ និងផ្កាឈូកដែរ។ សារធាតុ methanol ដែលយកចិត្តពីមើមឈូកគឺមានសកម្មភាពខ្លាំងបំផុតសម្រាប់សុខភាពរាងកាយ ប៉ុន្តែបើញ៉ាំធម្មតាក៏ទទួលបានជីវជាតិមួយនេះដែរ។
ក្នុងរាងកាយយើង អង់ទីអុកស៊ីដង់ នឹងជួយការពារកោសិកាពីការមានរបួសនានា។ វាក៏នឹងជួយជំរុញដល់សុខភាពរបស់ឈាម ការពារបេះដូង និងជំងឺមហារីកមួយចំនួនថែមទៀត។
គ្រប់គ្រងជំងឺអេដស៍
អង់ទីអុកស៊ីដង់របស់មើមឈូកក៏មានប្រយោជន៍សម្រាប់អ្នកផ្ទុកជំងឺអេដស៍ដែរ។ នេះដោយសារតែវាមានសមត្ថភាពប្រឆាំងនឹងវីរុស ដែលអាចទប់ស្កាត់អង់ស៊ីមមេរោគអេដស៍កុំឲ្យធ្វើការបាន។ តាមរយៈអត្ថប្រយោជន៍មួយនេះ មឺមឈូកអាចដើរតួនាទីជាវិធីព្យាបាលជំងឺអេដស៍ដ៏សំខាន់ហើយ។
បំបាត់ការរាករូស
ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Ethnopharmacology បានរកឃើញថា មើមឈូកអាចជួយសម្រួលភាពតានតឹងរបស់ពោះវៀនតូច ហើយក៏ជួយបំបាត់អាការៈរាករូសបានដែរ។
សម្រួលដល់ការរំលាយអាហារ
ដោយសារតែមើមឈូកក៏មានជាតិសរសៃក្នុងកម្រិតមធ្យមដែរនោះ ដូច្នេះវាពិតជាអាហារដ៏អស្ចារ្យដែលអ្នកត្រូវចាប់ផ្តើមហើយបើឧស្សាហ៍មានអាការៈទល់លាមក។ ការដែលទទួលបានជាតិសរសៃគ្រប់គ្រាន់គឺល្អណាស់ចំពោះផ្លូវរំលាយអាហារ។ វាមិនត្រឹមតែជួយបំបាត់ការទល់លាមកទេ តែក៏ជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំដែរ។
ទប់ស្កាត់ជំងឺថ្លើម
មើមឈូកមានអង់ទីអុកស៊ីដង់មួយឈ្មោះថា Polyphenols ដែលវាអាចជួយទប់ស្កាត់ការកើតជាជំងឺថ្លើមភាគច្រើនបាន។ ក្រៅពីនេះវាក៏ជួយសម្របសម្រួលដល់កម្រិតជាតិស្ករក្នុងឈាម និងអាស៊ីតខ្លាញ់ផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com