​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ កំពុង​រៀបចំ​ស្រុក​ក្រូចឆ្មារ​ឲ្យ​ទៅជា​មណ្ឌល​ទេសចរណ៍ធម្មជាតិ​

03/07/2020 4:00 pm ត្បូងឃ្មុំ

​តំបន់​អភិរក្ស​សត្វ​ស្លាប និង​ព្រៃ​លិច​ទឹក ស្ថិត​ក្នុងស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នឹង​ក្លាយជា​មណ្ឌល​ទេសចរណ៍ធម្មជាតិ ដែលជា​ការផ្ដួចផ្ដើម​ពី​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។ នេះ​បើតាម​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​នា ឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​បង្ហៀរទឹក ព្រែក​តា​កុ​ច និង​បឹង​ក​ណ្ដេ​រ ស្ថិត​ក្នុងស្រុក​ក្រូចឆ្មារ​។​



​លោក​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ចូលរួម​ថែរក្សា​ទីតាំង​ទំនប់​ទាំងនោះ​ឲ្យ​បានល្អ ដោយ​រក្សាបាន​សត្វ​ស្លាប​ធម្មជាតិ និង កន្លែង​ជម្រក​ត្រី​ពង​កូន ព្រមទាំង​ជំរុញ​ឲ្យ​ពលរដ្ឋ​លើកកម្ពស់​បរិស្ថាន ទុក​សម្រាប់​ជា​គុណប្រយោជន៍ ដល់​សង្គមជាតិ​យើងទាំងអស់គ្នា ក្នុងន័យ​ស្តារ និង​អភិរក្ស​តំបន់ដីសើម ឲ្យ​បាន​ប្រសើរ​ឡើងវិញ ដើម្បី​ជា​ប្រភព​សម្រាប់​បង្កើត​ជម្រក​មច្ឆជាតិ និង​ជីវចម្រុះ​។ លោក ជាម ច័ន្ទ​សោភ័ណ បាន​បន្តថា តាម​ចក្ខុវិស័យ នឹង​អភិវឌ្ឍ​ប្រែក្លាយ​ពី​តំបន់​ព្រៃរនាម ទៅជា​ជម្រក​ត្រី​ពង​កូន និង​តំបន់ដីសើម​មួយ​នេះ ឱ្យក្លាយ​ទៅជា​កន្លែង អភិរក្ស​បរិស្ថាន វិទ្យាសាស្ត្រ​អេកូ​ទេសចរណ៍ និង​ជាទី​ពិសោធន៍​ជីវចម្រុះ​នៅ​ខេត្ត​ត្បូងឃ្មុំ​។​


រូបភាពពីរដ្ឋបាលខេត្ត​ត្បូងឃ្មុំ

​ខេត្ត​ត្បូងឃ្មុំ មាន​សក្តានុពល​លើ​វិស័យ​ទេ​ចរណ៍ ជា​អាទិភាព​លើ​ការអភិវឌ្ឍ​រមណី​ដ្ឋា​ន​ធម្មជាតិ វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​កែច្នៃ​។ ការអភិវឌ្ឍ​នេះ សំដៅ​លើកកម្ពស់​គុណភាព​វិស័យ​ទេសចរណ៍ ក្នុងន័យ​រួមចំណែក​ការអភិរក្ស​ធនធានធម្មជាតិ ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ផ្តល់ឱកាស​ការងារ បង្កើត​ប្រាក់ចំណូល កាត់បន្ថយ​ចំណាកស្រុក និង​ជួយ​ចូលរួម​កាត់បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​៕


រូបភាពពីរដ្ឋបាលខេត្ត​ត្បូងឃ្មុំ


រូបភាពពីរដ្ឋបាលខេត្ត​ត្បូងឃ្មុំ

រូបភាពពីរដ្ឋបាលខេត្ត​ត្បូងឃ្មុំ

ព័ត៌មានទាក់ទង