«​ត្បូងឃ្មុំ​» មិនសូវមាន​តំបន់​ទេសចរណ៍ធម្មជាតិ តែ​សម្បូរ​តំបន់​ទេសចរណ៍​កែច្នៃ​

01/07/2020 4:00 pm ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ មាន​ចម្ងាយ​ប្រមាណ ១៧២​គីឡូម៉ែត្រ​ពី រាជធានី​ភ្នំពេញ លាតសន្ធឹង​តាម​បណ្ដោយ​ទន្លេមេគង្គ ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ចាម​, ខេត្តក្រចេះ និង​ជាប់​ប្រទេស​វៀតណាម​។​ ខេត្ត​ត្បូងឃ្មុំ មាន​សក្ដានុពល​ទេសចរណ៍​ប្រវត្តិសាស្ត្រ ២​កន្លែង​, កែច្នៃ​៤ កន្លែង​, តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ២​កន្លែង​,  សហគមន៍​ទេសចរណ៍ ១​កន្លែង និង​សារមន្ទីរ ១​កន្លែង​។ នេះ​បើតាម​លោក អឿន រិ​ទ្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ ប្រាប់​សារព័ត៌មាន ThmeyThmey 25 តាម​ទូរ​សព្ទ​។



​រមណីយដ្ឋាន​ភូមិ​អភិវឌ្ឍ​អន្លង់​ជ្រៃ​, រមណីយដ្ឋាន​អូ​ក្តុង​, រមណីយដ្ឋាន​តា​សែ​ដូងក្រអូប និង​រមណីយដ្ឋាន​ចំការ​ឈូករ័ត្ន ជា​រមណីយដ្ឋាន​កែច្នៃ ដែល​ស្ថិតនៅក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​។ លោក អឿន រិ​ទ្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ លើកឡើងថា រមណីយដ្ឋាន​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើនជាងគេ គឺ​រមណីយដ្ឋាន​ចំការ​ឈូករ័ត្ន​។​



​ក្រៅពី​តំបន់​ទេសចរណ៍​កែច្នៃ ខេត្ត​ត្បូងឃ្មុំ មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ចំនួន ២​កន្លែង គឺ​រមណីយដ្ឋាន​ហ្លួង​ព្រះស្ដេច​កន និង​ប្រាសាទព្រះធាតុ​បា​ស្រី​។ ចំណែក រមណីយដ្ឋាន​ធម្មជាតិ ដែលជា​សក្កា​នុព​ល​ទេសចរណ៍​ផង​នោះ គឺ​រមណីយដ្ឋាន​ទឹកធ្លាក់​ហោង និង​រមណីយដ្ឋាន​ចំការកៅស៊ូ​។

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩ ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ៣៦៧,៨៨៧​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ មាន​ចំនួន ១៨៩,៥៥៦​នាក់ មានការ​កើនឡើង​ចំនួន ទេសចរ​ជាតិ​ចំនួន ៣២២ ,១២២​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ ៤៥,៧៦៥​នាក់​៕

រូបភាព​ផ្ដល់ដោយ​ប្រធាន​មន្ទីរទេសចរណ៍ ខេត្ត​ត្បូង​ឃ្មុំ



ព័ត៌មានទាក់ទង