សត្វ​ទាំង​១០​ប្រភេទ​ដែលមាន​ពិស​កាច​សាហាវ​ជាងគេ​

20/04/2021 9:00 am ភ្នំពេញ

​សត្វ​នីមួយៗ តែងតែមាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន​ក្នុង​ការការពារ​ខ្លួន និង​ការ​ប្រមាញ់​។ លក្ខណៈពិសេស​ទាំងនេះ​អាចធ្វើ​ឲ្យ​ការរក​ចំណី​មាន​ភាពងាយស្រួល ឆាប់​ធំធាត់ និង​ពេលខ្លះទៀត​វា​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការពារ​ខ្លួន និង​គ្រួសារ​ពី​សត្វរំពារ​។



​លក្ខណៈ​ទាំងនោះ​មានដូចជា ស្នែង ចង្កូម ទ្រនិច ក្រញាំ ពិស ជាដើម​។ អត្ថបទ​នេះ គឺ​ចង់​ផ្តោតទៅលើ​សត្វ​ដែលមាន​ពិស​កាច​សាហាវ​ជាងគេ​ទាំង​១០​។ សត្វ​ទាំងនេះ មាន​រូបរាង ទំហំ និង​ទីកន្លែង​រស់នៅ​ខុសៗ​គ្នា តែ​ពួកវា​មាន​គោលបំណង​តែមួយគត់ គឺ​បំពុល​ខ្មាំងសត្រូវ​ណា​ដែល​ចង់​មក​សម្លាប់​វា​។ 

​ខាងក្រោម​នេះ​គឺជា​ការ​សង្ខេប​ខ្លីៗ ចេញពី​គេហទំព័រ onekindplanet.org ៖

​ទី​១០៖ Puffer Fish 

​ថ្លើម គ្រលៀន រួមទាំង​សាច់​របស់​វា​ក៏មាន​ជាតិពុល​ដែរ​។ វា​ជា​ប្រភេទ​ត្រី​ម្យ៉ាង​ដែល​រស់នៅក្នុង​ទឹកប្រៃ​។ តែ​ក្នុងប្រទេស​ខ្លះ វា​គឺជា​អាហារ​មួយ​ដែលមាន​តម្លៃ​ថ្លៃ​សម្រាប់​អតិថិជន ហើយ​មានតែ​ចុងភៅ​ដែលមាន​ជំនាញ​ចម្អិន​ច្បាស់លាស់​ប៉ុណ្ណោះ​ទើប​អាច​ចម្អិន​វា​សម្រាប់​បរិភោគបាន​ដោយ​គ្មាន​បញ្ហា​។ 

​ទី​៩៖ Poison Dart Frog 

​សត្វ​កង្កែប​ប្រភេទ​មួយ​នេះ​មាន​ពណ៌ និង​ក្រឡា​ច្បាស់​ក្នុងការ​ពិនិត្យ​ណាស់​។ ពណ៌​ខ្មៅ លាយ​ជាមួយនឹង​លឿង​នេះ​ផ្តល់​ជាស​ញ្ញា​ទៅកាន់​សត្វរំពារ​មិន​ឲ្យ​ស៊ី​វា​។ ពិស​របស់​វា​គឺ​ស្ថិតនៅក្នុង​
​ស្បែក​។ អ្នក​ដែល​ប៉ះ ឬ​ហូប​វា​អាច​ទទួល​គ្រោះថ្នាក់​បាន​។ 

​ទី​៨៖ Inland Taipan 

​សត្វ​ពស់​ដែល​រស់នៅ​អូស្ត្រាលី​មួយ​នេះ អាច​សម្រាប់​មនុស្ស​ពេល​វ័យ​ដល់​ទៅជិត​១០០​នាក់​បាន​ជាមួយនឹង​ពិស​របស់​វា​។ តែ​នេះ​គ្រាន់តែ​ជាការ​សន្ម​ត់​បែប​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​។ ដោយ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​បរិមាណ​ពិស​ដែល​មនុស្ស​អាច​ទប់ទល់​បាន​។ ដោយសារតែ​
​លក្ខណៈ​អៀនខ្មាស់​បែប​ធម្មជាតិរ​ប​ស់វា វា​មិនសូវ​មក​ជិត​មនុស្ស ឬ​ខាំ​មនុស្ស​នោះទេ​។ 


​ទី​៧៖ Brazilian Wandering Spider

​ពីងពាង​យក្ស​មួយ​នេះ​មាន​ពិស​ដែល​អាច​ទៅ​បំផ្លាញ​ប្រព័ន្ធ​ណឺរ៉ូន​នៃ​សត្វ​ដទៃទៀត​បាន​។ វា​ភាគច្រើន​រស់នៅ​តាម​ផ្ទៃដី​ខាងក្រោម​នៃ​ព្រៃ ជៀស​ជាង​នៅតាម​សំបុក​សំណាញ់ ឬ​នៅតាម​រន្ធ​។ 

​ទី​៦៖ Stone Fish 

​វា​ជា​ត្រី​ទឹកប្រៃ​ម្យ៉ាង​ដែលមាន​រៀងដូចជា​ដំ​ថ្ម​នៅ​ស្ងៀម ហើយ​ភាគច្រើន​វា​រស់​នៅតាម​បាតសមុទ្រ​រាក់ៗ សម្បូរ​ទៅដោយ​ផ្កាថ្ម និង​ត្រី​ដទៃទៀត​។ នៅលើ​ខ្នង​របស់​វា​មាន​បន្លា​ចំនួន​១៣ ដែល​អាច​បញ្ចេញ​ពិស​ចេញពី​ក្រពេញ​ពិស​របស់​វា​នៅក្បែរ​ឆ្អឹងខ្នង​។ 

​ទី​៥៖ Death Stalker Scorpion 

​ខ្យាដំរី​ប្រភេទ​មួយ​នេះ​អាចមាន​ពិស​កាច​សាហាវ និង​បង្ក​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង​មែន តែ​វា​ប្រហែលជា​មិនអាច​សម្លាប់​មនុស្សពេញវ័យ​ដែលមាន​សុខភាព​ល្អ​នោះទេ​។ 

​ទី​៤៖ Blue Ringed Octopus 

​ជា​មឹក​ដែលមាន​ទំហំ​ប្រហែល​បាល់​កូន​ហ្គោល​។ នៅពេលដែល​វា​ការពារ​ខ្លួន រង្វង់​តូចៗ​ពណ៌​ស្វាយ​នៅលើ​ដងខ្លួន​របស់​វា​មាន​ពណ៌​កាន់តែ​ភ្លឺ ដើម្បី​បំភ័យ​សត្វរំពារ​។ 

​ទី​៣៖ Marbled Cone Snail 

​មើលទៅ​ដូចជា​ខ្យង​ធម្មតា​មួយ​អ៊ីចឹង តែ​ខ្យង​មួយ​នេះ​អាច​សម្លាប់​មនុស្ស​ដល់​ទៅ​២០​នាក់​បាន​ជាមួយនឹង​បរិមាណ​ពិស​របស់​វា​។ 

​ទី​២៖ King Cobra 

ពេល​ខាំ​ម្តង ពស់វែក​ប្រភេទ​នេះ​អាច​បញ្ចេញ​ពិស​រហូត​ទៅដល់​សម្លាប់​ដំរី​មួយ​ក្បាល​បាន​។ 

​ទី​១៖ Box Jellyfish 

​ភាគច្រើន​គេ​ហៅថា ខ្ញែ​សមុទ្រ​។ វា​ជាស​ត្វ​មួយ​ប្រភេទ​មានខ្លួន​ប្រាណ​ថ្លា មាន​សរីរាង្គ​វែងៗ​បន្លាយ​ដូចជា​កន្ទុយ​។ តែ​វា​មាន​កោសិកា​ពិស​ប្រមាណ​ជា​៥០០០​កន្លែង ដែល​អាច​សម្លាប់​សត្វរំពា​រ​ក្នុងពេល​ភ្លាមៗ​បាន​៕  

ព័ត៌មានទាក់ទង