«សំបុកចាប»ដ៏គួរឲ្យគយគន់យ៉ាងកម្រស្ថិតនៅលើដើមត្នោតនៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ អ្នកខ្លះ ធ្លាប់បានឃើញសត្វចាបធ្វើសំបុកនៅលើធាងត្នោត ឬធាងដូងដែរ ទោះវាជារឿងកម្រក៏ដោយ។ មនុស្សភាគច្រើន ច្រើនតែឃើញសត្វចាបធ្វើសំបុកនៅលើដើមព្រីង ឬដើមពោធិ៍នៅតាមជនបទ។ នៅទីនេះ នៅក្នុងស្រុកបារាយខេត្តកំពង់ធំ សត្វចាបស្រុកមួយក្រុមបានធ្វើសំបុករបស់វានៅលើដើមត្នោតចំនួនពីរដើមដែលដុះនៅក្បែរគ្នា។ ប្រទេសកម្ពុជាមានដើមត្នោតក្នុងចន្លោះពី៣លានទៅ៥លានដើម។ អ្នកស្រុកនៅទីនេះ បានបញ្ជាក់ប្រាប់ថា សត្វចាបទាំងនេះ ទើបមកធ្វើសំបុកនៅទីនេះក្នុងរយៈពេល២ឬ៣ឆ្នាំចុងក្រោយនេះទេ។ នាពេលកន្លងមក គេតែងតែសង្កេតឃើញពលរដ្ឋមួយចំនួន បានដើរបេះសំបុកចាប យកមកលក់បន្តជូនដល់អតិថិជនដើម្បីធ្វើជាវត្ថុតាំងលម្អគេហដ្ឋាន ឬភោជនីយដ្ឋាន។ សកម្មភាពនេះ គួរត្រូវបញ្ឈប់ ព្រោះ វាជាទង្វើបំផ្លាញសត្វចាបនៅក្នុងប្រទេសកម្ពុជា។
សូមអញ្ជើញទស្សនារូបភាពខាងក្រោមដូចតទៅ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

