គ្រំចំពុះទា អាច​ច្នៃ​ជា​ម្ហូប​បាន​ប្រមាណ​១០​មុខ​ឯណោះ​

24/06/2020 6:00 pm ភ្នំពេញ

​គ្រំចំពុះទា អាច​កែច្នៃ​ជា​មុខម្ហូប​ប្រមាណ ១០​មុខ​ឯណោះ ហើយ​វា​ឱជា​រស​ឆ្ងាញ់​ជាង​ជាង​គ្រំ ឬ​ខ្យង​ទឹកសាប​ទៅទៀត​។ នេះ​បើតាម​ការបញ្ជាក់ ពី​លោក ស្រ៊ុន កក្កដា តំណាង​ក្រុម​ចុងភៅ​ប្រចាំ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ នៅក្នុង​ដំណើរ​ទស្ស​កិច្ច​ជាមួយ​ប្រតិភូ​ក្រសួងបរិស្ថាន នៅ​កន្លែង​ចិញ្ចឹម​គ្រំចំពុះទា​នេះ នៅ​សហគមន៍​ពាម​ក្រសោប ខេត្តកោះកុង កាលពី​សប្តាហ៍​កន្លងទៅ​។



​តាម​ចុងភៅ ស្រ៊ុន កក្កដា ដដែល គេ​អាច​យក​គ្រំចំពុះទា​ទៅ​ច្លៃ​ធ្វើ​ម្ហូប​បាន​ដូចជា ស្លម្ជូរ​គ្រឿង​,​ឆា​ក្រៀម​, អាំង​,​ញាំ​, ឆា​ក្តៅ​, ស្ងោ​ជ្រក់​, ស្រុះ និង​យកទៅ​កែច្នៃ​ជា​ម្ហូប​បែប​អឺរ៉ុប និង​អាច​យកទៅដាក់​ជាមួយ​ភី​ហ្សា​ផងដែរ​។ មុខម្ហូប​ដែល​ច្នៃ​ពី​គ្រំចំពុះទា​នេះ មានតម្លៃ​ជាង​១០​ដុល្លារ និង​មាន​គ្រំ​តែ​៥ ឬ​៦​គ្រាប់​តែប៉ុណ្ណោះ​។ នេះ​បើតាម​ក្រុម​ចុងភៅ​ប្រចាំ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​ដដែល ដោយ​បន្ត​លើក​ទាំង​ស្តាយ​ដូច្នេះ កន្លងមក​គ្រំចំពុះទា​នេះ ត្រូវបាន​គេ​ទិញ​ពី​ប្រទេស​កម្ពុជា​ទៅ​លក់​បរទេស ក្នុង​មួយ​គីឡូ ២៥០០​រៀល ទៅ​៣០០០​រៀល ហើយ​គេ​បាន​វេច​ច​ខ្ចប់​លក់​មក​ឲ្យ​កម្ពុជា​វិញ ក្នុងតម្លៃ​ខ្ពស់​។  ចុងភៅ​រូបនេះ មិន​ចង់ឃើញ​គ្រំចំពុះទា ត្រូវបាន​វេច​ខ្ចប់​នៅ​កម្ពុជា ហើយ​នាំ​ចេញទៅ​ក្រៅប្រទេស​ក្នុងតម្លៃ​ខ្ពស់​វិញ​ម្តង​។ លោក ស្រ៊ុន កក្កដា បញ្ជាក់​ដូច្នេះ​៖ យើង​មាន​ក្នុងស្រុក​ស្រាប់ គប្បី​ចេះ​វេច​ខ្ចប់​លក់​ក្នុងប្រទេស ឬ​បញ្ជូនទៅ​លក់​នៅ​បរទេស​ទើបបាន​តម្លៃ​ខ្ពស់​។

​ទន្ទឹមនឹងនេះ លោក តារា ក៏​ចង់ឃើញ​គ្រំចំពុះទា​នេះ មាន​ការនិយម​នៅក្នុង​ប្រទេស​ដែរ ដោយបាន​ស្នើ​ពលរដ្ឋ​ខ្មែរ​ឲ្យ​សាកល្បង​បរិភោគ​គ្រំ​នេះ ព្រមទាំង​ជំរុញ​ឲ្យ​សណ្ឋាគារ​ធំៗ និង​ភោ​ជនី​ដ្ឋា​ន​នៅ​កម្ពុជា​យក​គ្រំចំពុះទា ទៅ​ច្នៃ​ជា​ម្ហូប​ប្រចាំ​សណ្ឋាគារ​របស់ខ្លួន​ផងដែរ​។


​ពលរដ្ឋ​នៅ​តំបន់​ពាម​ក្រសោប ជាង​៧០​ភាគរយ កំពុង​ចិញ្ចឹម​គ្រំចំពុះទា ហើយ​ក្នុង​មួយ​គ្រួសារៗ អាច​ផ្គត់ផ្គង់​សិប្បីសត្វ​សមុទ្រ​ប្រភេទ​នេះ ១០​តោន ទៅ ១០០​តោន​ក្នុង​មួយឆ្នាំ នៅក្នុង​ទីផ្សារ​។ នេះ​លោក វង្ស តារា​ដ​ដែ​។
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ក៏មាន​វត្តមាន​នៅក្នុង​ដំណើរ​ទស្ស​កិច្ច​នេះដែរ​។ ដោយ​មើលឃើញ​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សេដ្ឋកិច្ច លោក បានស្នើ​ឲ្យ​ម្ខា​ស់​អាជីវកម្ម​ម្ហូបអាហារ និង​ស្នាក់នៅ​គ្រប់​ទីតាំង​ទេសចរណ៍​ទាំងអស់ ច្នៃ​គ្រំចំពុះទា​ធ្វើជា​ម្ហូប ដើម្បី​ទាក់ទាញ​ភ្ញៀវ​។ តម្រូវការ​ក្នុងស្រុក​កើនឡើង នោះ​ប្រជាកសិករ​នឹង​បង្កើន​ការចិញ្ចឹម ហើយ​វា​នឹង​រួម​ច​ណែ​ក​បង្កើន​ចំណូល​ដល់​ពួកគាត់​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា​៕

 

ព័ត៌មានទាក់ទង