កូនជ្រូក​សន្សំ​លុយ​ខ្នាត​យក្ស របស់លោក អាន សុខ​អ៊ាង មាន​ទីផ្សារ​ខ្លាំង​

23/06/2020 12:00 pm ភ្នំពេញ

​ភ្នំពេញ​៖ លោក អាន សុខ​អ៊ាង ជា​ម្ចាស់​សិប្បកម្ម​ផលិត​កូនជ្រូក​សន្សំ​លុយ នៅ​សង្កាត់​ព្រែក​លាភ​។ លោក អាន សុខ​អ៊ាង បាន​ប្រាប់​សារព័ត៌មាន​ ThmeyThmey25 ​ថា លោក​ចាប់ផ្តើម​របរ​នេះ រយៈពេល​៥​ឆ្នាំ​ហើយ និង​មាន​ផលិត​កូនជ្រូក​សន្សំ​លុយ​ប្រមាណ​១៧​ប្រភេទ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ កូនជ្រូក​សន្សំ​លុយ​ខ្នាត​យក្ស​មួយ អាច​លក់​ចេញ​ក្នុងតម្លៃ​៨​ម៉ឺន ទៅ​១០​ម៉ឺន​រៀល​។ ម្ចាស់​សិប្បកម្ម​រូបនេះ លើកឡើងថា កូនជ្រូក​សន្សំ​លុយ​ខ្នាត​យក្ស​នេះ មួយថ្ងៃ​ធ្វើបាន​ចន្លោះ ពី​២០ ទៅ​២៥​ជ្រូក​ប៉ុណ្ណោះ​។ ទោះបីជា​អ្នក​មក​ទិញ​តែងតែ​តថ្លៃ ប៉ុន្តែ​កូនជ្រូក​យក្ស​នេះ នៅតែមាន​ទីផ្សារ​ខ្លាំង​ដូច​កូនជ្រូក​តូចៗ​ផងដែរ​។ កូនជ្រូក​សន្សំ​លុយ​គឺ​លក់ដាច់ ទាំង​តូច​និង​ធំ​៕


​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ MoJo ខាងក្រោម​ដូចតទៅ​៖
 

ព័ត៌មានទាក់ទង