គួរ​អាន​! ដឹង​ទេ​ផ្លែឈើ​អ្វីខ្លះ​ល្អ​សម្រាប់​ធ្មេញ​និង​អញ្ចាញ​?

21/06/2020 9:00 am ភ្នំពេញ

​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​មាន​ផ្លែឈើ​មួយចំនួន​ល្អ​សម្រាប់​សុខភាព​ធ្មេញ​និង​អញ្ចាញ​! ថា​តើ​ផ្លែឈើ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​ដែល​ជួយ​ឱ្យ​ធ្មេញ ព្រមទាំង​អញ្ចាញ​រឹងមាំ៖

 
១. ម្នាស់​

​ក្រៅពី​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​សុខភាព​ធ្មេញ​និង​អញ្ចាញ​រឹងមាំ​ហើយ​នោះ ផ្លែឈើ​នេះ​មាន​ផ្ទុក​អង់ស៊ីម bromelain ដែល​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់​លើ​ផ្ទៃ​ធ្មេញ​ដោយ​មិន​បង្ក​ផលប៉ះពាល់​ដល់​អញ្ចាញ​ផងដែរ​។​
 
២. ផ្លែ​ប៉ោម​

​ការ​ទំពារ ឬ​ខាំ​សាច់​នៃ​ផ្លែ​ប៉ោម​ជួយ​ដុស​ផ្ទៃ​ខាងលើ​និង​ខាងក្រៅ​នៃ​ធ្មេញ​កម្ចាត់​ស្នាម​ប្រឡាក់​បាន​យ៉ាង​ប្រសើរ​។ លើសពីនេះទៅទៀត​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ដែល​ជួយ​សម្អាត​ធ្មេញ ក៏ដូចជា​ក្នុង​មាត់​ទាំងមូល​។​
 
៣. ផ្លែ​សារី​

​ក៏​មិន​ខុសពី​ផ្លែ​ប៉ោម​ដែរ​! ការទទួល​ទាន​ផ្លែ​សារី​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់ កំទេចកំទី​អាហារ និង​បាក់តេរី​ជាប់​ធ្មេញ​គួរឱ្យកត់សម្គាល់​។​
 
៤. ផ្លែ​គី​វី​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​សុខភាព​អញ្ចាញ​និង​ធ្មេញ​។​
 
៥. ត្របែក​

​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន​ហើយ​នោះ ត្របែក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ tannic ផូស្វ័​រិ​ក និង​អាស៊ីត malic ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​និង​រក្សា​សុខភាព​អញ្ចាញ​ល្អប្រសើរ​ផងដែរ​។ ព្យាយាម​ទទួលទាន​ផ្លែ​ត្របែក​ខ្ចី​ដើម្បី​ចៀស​ផុតពី​បញ្ហា​ក្លិន​មាត់​មិនល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

ព័ត៌មានទាក់ទង