ប្រយ័ត្ន​! ប្រសិនបើ​កំពុង​ហើមពោះ ចៀសឱ្យផុត​អាហារ​ទាំងនេះ​

13/06/2020 8:02 am ភ្នំពេញ

​ប្រសិនបើ​កំពុងមាន​អាកា​រៈ​ហើមពោះ អ្នក​គួរ​ប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​អាហារ​មួយចំនួន​ដើម្បី​ចៀសវាង​បញ្ហា​កាន់តែ​អាក្រក់​ឡើង​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​?



ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​គួរ​ចៀសវាង​កំឡុងពេល​កំពុង​ហើមពោះ ៖

១. សណ្ដែក​
 
​ទោះបី​ជាមាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​ល្អៗ ប្រូតេអ៊ីន ជាតិ​ស​សៃ វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ក៏ពិតមែន ប៉ុន្តែ​សណ្ដែក​ក៏​ជា​ប្រភព​នៃ​ជាតិ​ស្ករ​មួយ​ប្រភេទ​ដែល​បង្កើន​ជាតិ​ហ្គាស​ក្នុង​ពោះវៀន​។ អ្នក​ទទួលទាន​សណ្ដែក​ច្រើន​ប៉ុណ្ណោះ អាកា​រៈ​ហើម​ពិបាក​ក្នុង​ពោះ​កាន់តែខ្លាំង​ឡើង​ប៉ុន​នោះ​។ ការ​ត្រាំ​និង​ចម្អិន​សណ្ដែក​ឱ្យ​ឆ្អិន​ល្អ​អាចជួយ​ទប់ស្កាត់​បញ្ហា​ហើមពោះ​គួរឱ្យកត់សម្គាល់​។​
 
២. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ប្រសិនបើ​អ្នក​ជួបប្រទះ​នូវ​អា​ការៈមិន​ធម្មតា​មួយចំនួន​ក្រោយពេល​ទទួលទាន​ទឹកដោះគោ ឬអ្វី​ដែល​ផ្សំ​ឡើង​ពី​វា​នោះ​មានន័យថា​អ្នក​កំពុង​ចាញ់​ឡាក់​តូ​ស​ហើយ​។ ប្រព័ន្ធ​រំលាយ​អាហារ​គ្មាន​សមត្ថភាព​ក្នុងការ​រំលាយ​ឡាក់​តូ​ស​ជាតិ​ស្ករ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​ក្នុង​ទឹកដោះគោ​។ ជា​លទ្ធផល​អ្នក​អាច​ជួបប្រទះ​អាកា​រៈ​ហើមពោះ រាគ និង​លើស​ហ្គាស​។​
 
៣. បន្លែ​ប្រភេទ Cruciferous
 
​រួមបញ្ចូល​ទាំង​ស្ពៃក្ដោប ផ្កា​ខាត់ណា ផ្កា​ខាត់ណា​ខៀវ និង​ពន្លក​ផ្កា​ស្ពៃ​ជាដើម​សុទ្ធតែ​អាច​បង្កបញ្ហា​កើន​ជាតិ​ហ្គាស​លើសលុប​ក្នុង​ពោះវៀន​ដែល​បណ្ដាលឱ្យ​ហើមពោះ​។ ទោះជា​យ៉ាងណា​ការទទួល​ទាន​បន្លែ​ប្រភេទ Cruciferous ដែល​ចម្អិន​ឆ្អិន​អាចជួយ​បន្ថយ​អាកា​រៈ​ហើមពោះ​។​
 
៤. ផ្លែ​ប៉ោម​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​ជាតិ​រ៉ែ ប៉ុន្តែ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ ព្រមទាំង​ជាតិ​ស្ករ fructose ដែលជា​មូលហេតុ​អាច​បង្ក​អាកា​រៈ​ហើមពោះ​៕
 
​ប្រភព​៖ www.health.com.kh
 

ព័ត៌មានទាក់ទង