យុវជន​មួយក្រុម​ជិះ​ម៉ូតូ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ដោយ​ប្រើ​រយៈពេល​២​យប់​៣​ថ្ងៃ​

08/06/2020 11:00 am ភ្នំពេញ

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០ យុវជន​មួយក្រុម​មាន​គ្នា​ប្រមាណ​៥​នាក់​បាន​ជិះ​ម៉ូតូ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដោយ​ប្រើ​រយៈពេល​២​យប់​៣​ថ្ងៃ ដូច​ការឡើង​ភ្នំ​ដោយ​ថ្មើរជើង​ដែរ​។ បើតាម​លោក ឈឺ​ន ឈី​ម ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​នាំ​ភ្ញៀវ​ភ្នំ​ឱ​រ៉ា​ល់ នេះ​ជា​លើកដំបូង​ដែល​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ដោយ​ជិះ​ម៉ូតូ​។ 

​លោក ឈឺ​ន ឈី​ម ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​នាំ​ភ្ញៀវ​ភ្នំ​ឱ​រ៉ា​ល់ បាន​ប្រាប់​ថ្មីៗ​២៥ តាម​ទូរ​សព្ទ​ថា​៖ « នេះ​ជា​លើកដំបូង​ដែល​ឡើង​ភ្នំ​ដោយ​ជិះ​ម៉ូតូ​បែបនេះ ហើយ​ខ្ញុំ​ក៏​ភ្ញាក់ផ្អើល​ដែល​ប្រើពេល​ខ្លី ត្រឹម​២​យប់​៣​ថ្ងៃ​ប៉ុណ្ណោះ​»​។ នៅ​ឆ្នាំ​២០១៨ ធ្លាប់​អ្នក​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ដោយ​ជិះឡាន ប្រើពេល​រយៈពេល​ប្រមាណ​ជាង​៣០​ថ្ងៃ​។ រីឯ​ឆ្នាំ​២០១៩ មាន​អ្នក​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ដោយ​ជិះ​កង់ ដោយ​រយៈពេល​ដូចគ្នា​នឹង​ជិះ​ម៉ូតូ​ផងដែរ​។ 

​លោក​ក៏បាន​បន្ថែមថា ឡើង​ភ្នំ​ដោយ​ថ្មើរជើង និង​ដោយ​យានជំនិះ វា​ពិត​ជាមាន​ភាពខុសគ្នា​ខ្លាំងណាស់​។ ជិះ​ម៉ូតូ​ឡើង​ភ្នំ​គឺ​វា​ពិតជា​ពិបាក​ខ្លាំង ហើយ​ថែមទាំង​ប្រថុយ​គ្រោះថ្នាក់​ទៀតផង​។ កន្លែង​ខ្លះ​ក៏ត្រូវ​ជិះ​បាន ហើយ​ខ្លះទៀត​ក៏ត្រូវ​លើក​ម៉ូតូ ទាញ​ខ្សែ​សណ្ដោង​ទាំង​មនុស្ស និង​ម៉ូតូ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ក្រុមយុវជន​មួយក្រុម​នោះបាន​ប្តេជ្ញា​នឹង​ឡើង​ឲ្យ​ដល់​ត្រឹម​រយៈពេល​២​យប់​៣​ថ្ងៃ​។ 

​ការ​ជិះ​ម៉ូតូ​ឡើង​ភ្នំ ពេល​ឡើង​គឺ​ពិបាក​ជាង​ពេល​ចុះ​ត្រឡប់មកវិញ​។ ដោយសារតែ​ភ្នំ​ខ្ពស់ ហើយ​ចោទ​ពេល​ឡើង​ត្រូវមាន​ការប្រុងប្រយ័ត្ន សម្រាប់​ពី​ចុះមក​វិញ​គឺ​មិនសូវ​មិន​ពិបាក​ខ្លាំង​ដូច​ពេល​ឡើង​នោះទេ​។ ពេល​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ដោយ​ជិះ​ម៉ូតូ​នោះ លោក ឈី​ម មាន​គ្នា​២​នាក់ និង​ភ្ញៀវ​ឡើង​ភ្នំ​៥​នាក់ ហើយ​ម៉ូតូ​ដែល​ជិះ​ឡើង​នោះ​ក៏​មិនធំ​ដែរ​។​



ThmeyThmey25 មិនមាន​លេខ​ទូរ​សព្ទ​របស់​ក្រុមយុវជន​ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ដំណើរ​តាម​ម៉ូតូ​ទៅ​កំពូលភ្នំ​ឱ​រ៉ា​ល់រ​បស់​ពួកគាត់​នោះឡើយ​៕

ព័ត៌មានទាក់ទង