៥​ខែ​ដើមឆ្នាំ កម្ពុជា​នាំចេញ​ពោតក្រហម​ជាង​៣​ម៉ឺន​តោន ថយចុះ​ជិត​៣០​ភាគរយ​

08/06/2020 10:00 am ភ្នំពេញ

​ភ្នំពេញ​៖ រយៈពេល​៥​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចេញ​ពោតក្រហម ទៅកាន់​ប្រទេស​ក្នុង​តំបន់ និង​ក្រៅ​តំបន់​អាស៊ី ចំនួន ៣៥,៦៣៦ តោន ថយចុះ​២៩,៦៨% បើ​ធៀប​នឹង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៩​។ 

​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្បិតតែ​ការនាំចេញ​ពោតក្រហម​មានការ​ធ្លាក់​ចុះ​ក៏ពិតមែន ប៉ុន្តែ​ការផលិត​ពោតក្រហម​របស់​កសិក​រ ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​កើនឡើង​។ ដោយ​ឆ្នាំ​២០១៦ មាន​ចំនួន ៣៣៣,០៥៨ តោន​,  ឆ្នាំ​២០១៧ ចំនួន ៥៩៦,១១២, ឆ្នាំ​២០១៨ ចំនួន​១,០៦៣,៦៧៧ តោន និង​ឆ្នាំ​២០១៨ ចំនួន ១១៤,៩៥៦ តោន​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា បរិមាណ​ពោតក្រហម​ដែល​សេសសល់​ពី​ការនាំចេញ​នោះ បាន​នាំចូល​ទៅកាន់​រោងចក្រ​កែឆ្នៃ​ចំណី​សត្វ​ក្នុងស្រុក ដើម្បី​ជំរុញ​ការកែច្នៃ​ផលិតផល​កសិកម្ម និង​បង្កើន​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​៕

ព័ត៌មានទាក់ទង