ប៉ា​ម៉ាក់​ចាំ​អី​ទៀត​! តោះ​ទាញ​ទូរស័ព្ទ​ថត​កូនៗ​អាន​សៀវភៅ ឬ​និទានរឿង ក៏បាន​រង្វាន់​ដែរ

05/06/2020 5:12 pm ភ្នំពេញ

​លោកប៉ា​អ្នក​ម៉ាក់ គ្រាន់តែ​ឱ្យ​កូនតូចៗ​ជាទី​ស្រលាញ់​របស់​អ្នកអាន​សៀវភៅ ឬ​អាន​រឿងនិទាន​ណាមួយ​ក៏បាន បន្ទាប់មក​ទាញ​ទូរស័ព្ទ​មក​ថត​កូនៗ​របស់​អ្នក ជាមួយនឹង​សកម្មភាព​និទានរឿង ឬ​អាន​សៀវភៅ​របស់គេ ប្រហែលជា​ចន្លោះ​ពី ២-៣​នាទី រួចហើយ​សូម​ផ្ញើ​វីដេអូ​នោះមក​កាន់ Inbox របស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក E&M Coffee ចាប់ផ្ដើម​ពីថ្ងៃ​ទី ០៥ រហូតដល់​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​២០២០ ។​
 

 
ប្រឡងអានសៀវភៅ

ប៉ាម៉ាក់ទាញទូរសព្ទមកថតកូនៗនិទានរឿងឬអានសៀវភៅ រួចផ្ញើរមកកាន់ហ្វេសប៊ុកផេកអ៊ី​ អ៊ែន អុឺម កាហ្វេ E&M Coffee ។ អ្នកឈ្នះនិងទទួលបានរង្វាន់​​​អីក៏បានអោយតែចង់បាន ពិសេសណាស់​។ សំរាប់វីដេអូត្រូវមានរយះពេល៣នាទី ក្រុមការងារយើងនិងផុសវិដេអូកូនៗលោកអ្នកក្នុងផេករបស់ពួកយើង ក្រុមការងារនិងដាក់ពិន្ទុទៅតាមការអានល្អនិងនិងប្រភេទរឿង។ តោះ​ Daddy Mommy ​លឿនលឿនណា .........! ពួកយើងរងចាំវីដេអូកូនៗរបស់លោកអ្នក ...................

Posted by E&M Coffee on Wednesday, June 3, 2020

​អ្នកឈ្នះ នឹង​ទទួលបាន​រង្វាន់ «​អី​ក៏បាន ឱ្យតែ​ចង់បាន​» ដែលមាន​កញ្ចប់​ទឹកប្រាក់​រង្វាន់​ចំនួន ២០០​ដុល្លារ​។ អូ​ហូ​! ពិតជា​ពិសេស​ដល់​ហើយ​! សម្រាប់​វីដេអូ​កូនៗ​របស់​អ្នក​ដែល​បាន​ផ្ញើមក​កាន់​ផេ​ក E&M Coffee ក្រុមការងារ នឹង​ជ្រើសរើស​មក​ផុស​នៅលើ​ផេ​ក E&M Coffee​។ សម្រាប់​ការដាក់​ពិន្ទុ គឺ​ក្រុមការងារ  E&M Coffee ផ្ដោតទៅលើ​ការអាន​បានល្អ និង​ប្រភេទ​រឿងនិទាន​ដែល​កូនៗ​របស់​អ្នក ជ្រើសរើស​យកមក​អាន​។​

​ចាំ​អង្កាល់​! សកម្មភាព​នេះ បាន​ជួយ​ជំរុញ​ដល់​ការសិក្សា​របស់​កូនៗ​អ្នក​ហើយ ថែមទាំង​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​យ៉ាង​ងាយ​ទៀត​! តោះ ប៉ា​ម៉ាក់​ទាំងអស់គ្នា រួសរាន់​ឡើង​ណា៎​! ពួកយើង​រង់ចាំ​ទទួល​វីដេអូ​កូនៗ​របស់​លោកអ្នក​គ្រប់ពេល​វេលា​។ 

​សម្រាប់​ព័ត៌មាន​បន្ថែម ទាក់ទង​នឹង​ការប្រកួត​វីដេអូ​នេះ ឬ​កា​រក​ម្ម៉​ង់​អាហារ​ផ្សេងៗ​ពី​ហាង E&M Coffee សូម​ទាក់ទង​មកកាន់​លេខ​សាខា​បឹង​កេងកង ៖ 069 666 069 / 078 238 248 សាខា​បាក់​ទូក ០៩០ ៦៦៦ ០៩០  រៀងរាល់​ម៉ោង​ធ្វើការ​៕
 
(អត្ថបទពាណិជ្ជកម្ម)

ព័ត៌មានទាក់ទង