ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី ជួយ​កសិករ​បង្កើន​ទិន្នផល​កសិកម្ម​

02/06/2020 3:41 pm ភ្នំពេញ

​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី​មាន​វត្ត​មាននៅ​កម្ពុ​ជាជាង​១២​ឆ្នាំ​មកហើយ​។ សព្វថ្ងៃ​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី​បាន​ជួយ​កសិករ​បង្កើន​នូវ​ទិន្នផល​ល្អ កសិករ​អាចមាន​ពេលវេលា​ច្រើនជាង​មុន ហើយ​ការដាំដុះ​ទទួលបាន​ទិន្នផល​លឿន ចំណាយ​ថវិកា​តិច​ទទួលបាន​ទិន្នផល​ខ្ពស់​។​

​លោក ចាន់ វណ្ណៈ នាយក​ចាត់ការ​ទូទៅ​នៅ​ក្រុមហ៊ុន ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី បាន​រៀបរាប់ថា​កសិករ​ដែល​ប្រើប្រាស់​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី នឹង​កើន​ទិន្នផល​ពី ២៥​ទៅ​៣០ ភាគរយ នៃ​ការប្រើប្រាស់​ធម្មតា ហើយ​ការកាត់បន្ថយ​សត្វល្អិត​ជាង​៧០​ភាគរយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី ក៏​ជួយ​ទប់ទល់​នូវ​ភាពរាំងស្ងួត​រយៈពេល ១​ខែ ហើយ​គុណភាព​ស្រូវ​នៅតែ​ល្អ ប្រសិនបើ​មាន​ទឹកជំនន់​ស្រូវ​មានការ​ខូចខាត​តិចតួច​បំផុត​។

លោក​បាន​បន្ថែមថា ចំពោះ​គ្រាប់ស្រូវ​វិញ គឺ​ដាក់​គ្រាប់​បាន​ពេញ​ថ្លា​ល្អ និង​មាន​ទម្ងន់​ខុសគ្នា​ប្រហែល ៥​គីឡូក្រាម​។​ ក្រៅពី​ដំណាំ​ស្រូវ ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី ក៏បាន​ជួយ​ដល់​ដំណាំ​ជាច្រើន​ទៀត​ផងដែរ​ដែលមាន​ដូចជា​ដំណាំ​ប្រភេទ​យក​ផ្កា និង​ផ្លែ ដំណាំ​យក​ដើម និង​ដំណាំ​យក​មើម​។

ទំនាក់ទំនង​មកកាន់​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី តាម​លេខ​ទូរ​សព្ទ ០៨៨ ៥៤ ៥៥ ៤៨៥៕








 

ព័ត៌មានទាក់ទង