រមណីយដ្ឋាន​វប្បធម៌ និង​ធម្មជាតិ​៦​កន្លែង​នៅ​កំពង់ធំ មាន​សក្តានុពល​ខ្លាំង

01/06/2020 4:00 pm កំពង់ធំ

​ភ្នំពេញ​៖ ខេត្តកំពង់ធំ ដែល​ស្ថិតនៅ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា មាន​ចម្ងាយ​១៦៨​គីឡូ ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​មាន​ប្រជាជន​រស់នៅ​ចំនួន ៨០,៤៤០៩​នាក់​។ ខេត្ត​នេះ​មាន​រមណីយដ្ឋាន​វប្បធម៌ និង​ធម្មជាតិ​ចំនួន​៦​កន្លែង សម្រាប់​ទាក់ទាញ​ទេសចរ​ទៅ​កម្សាន្ត​។ លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ បញ្ជាក់​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​«​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តកំពង់ធំ​» កាលពី​ថ្ងៃទី​២៧ មិថុនា​នេះ​។ 

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​ដដែល​បន្ត​ថា រមណីយដ្ឋាន​ទាំង​៦ រួមមាន​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​, ប្រាសាទ​គុក​នគរ​, ភ្នំ​សន្ទុក​, ស្ទឹង​ព្រៃ​ប្រស់​, បឹង​សំរឹទ្ធិ និង​រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត​។ 

​សូម​អញ្ជើញ​ស្ដាប់​ការរៀបរាប់​របស់លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​ដូចតទៅ​៖ 
 



​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩ ខេត្តកំពង់ធំ ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ៣៧២,០២៧​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន ៣៤៩,៥៣៤​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ២២,៤៣៩​នាក់​។ ដោយឡែក ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្តកំពង់ធំ​សរុប​ចំនួន ៣២,៤៥៤​នាក់​៕

ព័ត៌មានទាក់ទង