
សត្វទន្សោងឈ្មោលដែលបានបាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត នៅដែនជម្រកសត្វព្រៃសង្ឃ
រុក្ខវ័ន ខេត្តឧត្តរមានជ័យ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណា ក៏មិនអាចជួយបានដែរ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់។
ទាក់ទងនឹងករណីទន្សោងងាប់នេះ ក្រសួងបរិស្ថានកំពុងតែតាមដានវែកញែករកជនល្មើស ដើម្បីយកមកដោះស្រាយតាមនិតីវិធីច្បាប់។
សូមទស្សនាវីដេអូ ដែលបានមកពីក្រសួងបរិស្ថានដូចតទៅ៖
ទន្សោង ដែលបាត់បង់ជីវិត ត្រូវបានយកទៅកប់នៅក្នុងស្នាក់ការព្រៃសហគមន៍ នៃខេត្តឧត្តរមានជ័យ
គិតត្រឹមខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជា បាត់បង់សត្វទន្សោងចំនួន៤ក្បាលហើយ ដោយ១ក្បាលស្លាប់ដោយសារជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ ,១ក្បាលស្លាប់ដោយសារព្រានព្រៃបាញ់នៅក្នុងខេត្តមណ្ឌលគិរី និង១ក្បាលទៀតស្លាប់ដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ។ នេះបើតាមការបញ្ជាក់របស់ នេត្រ ភក្ត្រាដដែល។
បើតាមរបាយការណ៍សិក្សារបស់ក្រសួងបរិស្ថាន សត្វទន្សោងមានវត្តមាននៅកម្ពុជាសរុប ចន្លោះពី ២៧០០ ទៅ ៥៧០០ ក្បាល។ ចំនួននេះបានធ្វើឱ្យប្រទេសកម្ពុជា ជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថាមានចន្លោះពី ៥៩០០ ទៅ ១១០០០ ក្បាល៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

