ម្ចាស់ផ្ទះជួល មុក ណាវី ដាំដំណាំប្រភេទជីរឲ្យអ្នកជួលនៅ បេះស្លដោយមិនយកប្រាក់
ភ្នំពេញ៖ ជារៀងរាល់ម៉ោងប្រមាណ៦ព្រឹក អ្នកស្រី មុក ណាវី តែងតែបើកក្បាលរ៉ូម៉ាណេដើម្បីស្រោចដំណាំនៅក្នុងទីធ្លានៅមុខបន្ទប់ជួល ដែលអ្នកស្រីដាក់ជួលឲ្យនិស្សិត និងអ្នកធ្វើការនៅក្រុងភ្នំពេញ។ ដំណាំទាំងនោះអ្នកស្រី ណាវី ទើបតែដាំបានប្រមាណ៣ខែប៉ុណ្ណោះ ដោយមានដូចជា ស្លឹកគ្រៃ, រមៀត, ម្ទេស, ស្លឹកខ្ទឹម, ជីរនាវង ជាដើម។ ដំណាំដែលច្រើនជាប្រភេទជីរនោះ ម្ចាស់ផ្ទះជួលនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វ័យ៥៣ឆ្នាំ រូបនេះ ទុកសម្រាប់ទទួលទានខ្លួនឯងផង និងសម្រាប់អ្នកដែលស្នាក់នៅផ្ទះជួលរបស់អ្នកស្រី អាចបេះយកទៅស្លបានដោយមិនយកប្រាក់ផងដែរ។ អ្នកស្រី ណាវី បង្ហាញអារម្មណ៍សប្បាយចិត្តជាពន់ពេក នៅពេលដែលអ្នកស្នាក់នៅផ្ទះជួលរបស់អ្នកស្រីមួយចំនួន តែងតែមកបេះដំណាំទាំងនោះយកទៅស្ល ពេលដែលពួកគាត់ខ្វះខាត។ ម្ចាស់ផ្ទះដែលមានបន្ទប់ជួលចំនួន២០បន្ទប់ រូបនេះ តែងតែទទួលបានពាក្យអរគុណ និងពាក្យសរសេរពីដំណាក់អ្នកជួលបន្ទប់ស្នាក់នៅ ក្រោយពីពួកគាត់បានមកបេះដំណាំប្រភេទជីរទាំងនោះ នៅទីធ្លាមុខបន្ទប់ជួលរបស់គាត់។ សូមអញ្ជើញទស្សនារូបភាព ដូចខាងក្រោមនេះ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com