សត្វ​ទន្សោង​១​ក្បាល និង​ឈ្លូស​២​ក្បាល​ងាប់ នៅ​ខេត្តកំពង់ស្ពឺ​

30/11/-0001 12:00 am កំពង់ស្ពឺ

​ភ្នំពេញ​៖ សត្វ​ទន្សោង​១​ក្បាល និង​សត្វ​ឈ្លូស​២​ក្បាល​ទៀត ត្រូវបាន​ប្រទះ​ឃើញថា ងាប់​នៅក្នុង​ឃុំ​ប្រាំបី​មុំ ខេត្តកំពង់ស្ពឺ​។ សត្វ​ទាំងនោះ​ងាប់ ដោយសារ​ជាប់អន្ទាក់​របស់​ពលរ​ដ្ឋ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រុម​ឧ​ទ្យា​នុ​រក្ស​សហគមន៍ ខេត្តកំពង់ស្ពឺ​។​

 
​ក្រុម​ឧ​ទ្យា​នុ​រក្ស​សហគមន៍ បាន​បញ្ជាក់ថា សត្វ​ទាំងនោះ ត្រូវបាន​រកឃើញ នៅ​គ្រា​ដែល​ក្រុមមន្ត្រី​ជំនាញ ចុះ​ដោះ​អន្ទាក់​សត្វ ។ «​សត្វ​ទន្សោង​១​ក្បាល​ដែល​ជាប់អន្ទាក់​នោះ​នៅមាន​ជីវិត​នៅឡើយ​ទេ ប៉ុន្តែ​ក្រោយពេល​ដោះ​អន្ទាក់​រួច​វា​ក៏បាន​ងាប់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រុម​ឧ​ទ្យា​នុ​រក្ស​។​
 
​បើតាម​ឧ​ទ្យា​នុ​រក្ស ក្រុមមន្ត្រី​ជំនាញ​បាន​ចុះ​ដោះ​អន្ទាក់​ចំនួន​២៣៧​អន្ទាក់ ក្នុង​រយៈពេល​៣​ថ្ងៃ​មកនេះ​៕ 
 

ព័ត៌មានទាក់ទង