បុរស​ចិន​ដែល​ឆ្លង​កូ​រ៉ូ​ណា និយាយ​តាម​វីដេអូ ដោយ​ទឹកមុខ​រីករាយ ហើយ​មើលទៅ​មាន​សភាព​ធម្មតា​

30/11/-0001 12:00 am ព្រះសីហនុ

​បុរស​ជនជាតិ ដែល​កម្ពុជា​រកឃើញថា បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​និយាយ​តាម​វីដេអូ (Video Call) ជាមួយនឹង​មនុស្ស​មួយក្រុម​នៅក្នុង​បន្ទប់ ដោយមាន​ជនជាតិ​ចិន​ជា​ស្ត្រី​ម្នាក់​ផងដែរ​។

 
​តាមរយៈការសន្ទនាគ្នាតាមវីដេអូ បុរសជាជនជាតិនោះ និយាយដោយរីករាយ ហើយសុខភាពរបស់គាត់ មើលទៅហាក់មានសភាពធម្មតា។ បុរស​ជនជាតិខ្មែរ​ម្នាក់ ដែល​ស្ថិតក្នុង​ការសន្ទនា​ជាមួយ​បុរស​ជនជាតិ​នោះដែរ បាន​បកប្រែ​ថា​៖« គាត់ ថា ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​»​។ 

 
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានទេ អំពី​ស្ថានភាព​ជំងឺ​របស់​បុរស​ជនជាតិ​ចិន​នោះ ដោយ​លោក ប្រាប់ថា កំពុង​ជាប់​ប្រជុំ​។ យ៉ាងណា លោក ធ្លាប់​ផ្តល់ព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះ​ថា បុរស​ជនជាតិ​ចិន​នោះ ស្ទើរតែ​ជាសះស្បើយ​ទៅហើយ​។ លោក ថែមទាំង​ហ៊ាន​អះអាង​ទៀតថា កម្ពុជា អាច​ព្យាបាល​បុរស​ជនជាតិ​ចិន​នោះ ឲ្យ​ជាសះស្បើយ​១០០​ភាគរយ​។  
 
​គាត់​ឈ្មោះ ចា ជិន​ហួ អាយុ​៦០​ឆ្នាំ បានធ្វើ​ដំណើរ​ជាមួយ​សមាជិក​គ្រូ​សារ​៣​នាក់​ទៀត ពី​ទីក្រុង​វូ​ហាន មកដល់​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។ គ្រូ​សារ​របស់គាត់ មិនបាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ឡើយ​។​ គាត់ ត្រូវបានក្រុមគ្រូពេទ្យ ដាក់ឲ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ 


 
​តំបន់​ដែល​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​រាលដាល់​ទៅដល់ មាន ហុងកុង ម៉ា​កាវ និង តៃវ៉ាន់ រួមទាំង​បណ្តា​ប្រទេស​នានា ដូចជា ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា បារាំង និង ណេ​ប៉ាល់ ជាដើម​។ មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ បង្ក​ទៅជា​ជំងឺ​រលាក​សួត ហើយ​មកដល់ពេលនេះ គេ មិនទាន់​រកឃើញ​វ៉ាក់សាំង​ការពារ​នោះទេ​។​
 
​គិត​មកដល់​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ អ្នកស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​កើន​ឡើងដល់​ជាង​២០០​នាក់​ហើយ ខណៈ​អ្នក​ផ្ទុកមេរោគ​នេះ បាន​កើន​ឡើងដល់​ជិត​១​ម៉ឺ​នាក់ នៅក្នុង​ប្រទេស​ចិន​។ ក្រៅពី​ប្រទេស​ចិន មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​នេះឡើយ​៕

ព័ត៌មានទាក់ទង