សម្ដេច ហ៊ុន សែន ជំរុញ​រោងចក្រ ឲ្យ​ដេរ​ម៉ាស់​បន្ថែម​

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នកលក់​ម៉ាស់​មួយចំនួន កុំ​ឆ្លៀត​កេ​ញ​ចំណេញ​ក្នុង​កាលៈទេសៈ ដែល​ប្រជាជន​កំពុងមាន​តម្រូវការ​ម៉ាស់​ដើម្បី​ពាក់​ការពារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ ទន្ទឹមនេះ សម្តេច ក៏បាន​ជំរុញ​ឲ្យ​រោងចក្រ​កាត់ដេរ​មួយចំនួន ជួយ​ដេរ​ម៉ាស់​បន្ថែម ដើម្បី​បំពេញតម្រូវការ​។

 
​សម្ដេច ហ៊ុន សែន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០​ថា តម្រូវការ​ម៉ាស់​កើនឡើង ហើយ​អាជីវករ​មួយចំនួន​កំពុង​ឆ្លៀ​ឱកាស​កេ​ញ​ជំណេ​ញ ក្នុងការ​ដំឡើង​តម្លៃ​ម៉ាស់​។ ប្រមុខ​រដ្ឋាភិបាល បាន​អំពាវនាវ​ថា​៖«​សុំ​ឲ្យ​អ្នកលក់​ម៉ាស់ កុំ​ឆ្លៀត​កេ​ញ​ចំណេញ​ក្នុង​កាលៈទេសៈ ដែល​ប្រជាជន​កំពុងមាន​តម្រូវការ​ម៉ាស់​ដើម្បី​ពាក់​។ ជាមួយគ្នា សុំ​អំពាវនាវ​ដល់​រោងចក្រ​កាត់ដេរ​មួយចំនួន ជួយ​ដេរ​ម៉ាស់​លក់​ឲ្យ​រដ្ឋ​ឬ​ជួយ​ដល់​ប្រជាជន​ដែលមាន​តម្រូវការ​។​»  
 
​សម្ដេច ហ៊ុន សែន ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល ក្រសួង​ការងារ និង សមាគម​រោងចក្រ សហការ​ជាមួយ​រោងចក្រ ដើម្បី​ផលិត​ម៉ាស់​បន្ថែម​។ សម្ដេច បាន​លើក​ថា កម្ពុជា ធ្លាប់មាន​បទពិសោធន៍​ផលិត​សម្លៀកបំពាក់​ការពារ​ជំងឺសា  (SAR) បាន​ជាង​៥​លាន​សម្រាប់ ដើម្បី​ផ្គត់ផ្គង់​ដល់​បណ្ដាល​ប្រទេស​មួយចំនួន កាលពី​អំឡុង​ឆ្នាំ​២០១៣៕ 
 

ព័ត៌មានទាក់ទង