នាយករដ្ឋមន្រ្តី ប្រាប់ពលរដ្ឋខ្មែរ កុំឲ្យភ័យខ្លាំងពេក នឹងមេរោគកូរ៉ូណា

30/11/-0001 12:00 am ភ្នំពេញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ខឹងផងហួសចិត្តផងចំពោះសារព័ត៌មានមួយចំនួន រួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ ដែលបង្កើតព័ត៌មានក្លែងក្លាយអំពីមេរោគកូរ៉ូណា។ សម្តេច ចាត់ទុក ការផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ ថាធ្វើឲ្យពលរដ្ឋ ក្លាយជាចំណាត់ខ្មាំង នៃការភ័យខ្លាច។



ក្នុងសន្និសីទកាសែតស្តីពីស្ថានភាពមេរោគកូរ៉ូណា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី សង្កតធ្ងន់ថា៖«ជំងឺពិតប្រាកដរបស់យើងនៅពេលនេះ គឺការភ័ចខ្លាច មិនមែនវីរុសកូរ៉ូណាថ្មីនោះទេ»។

ប្រមុខរដ្ឋាភិបាល បន្តថា៖«កុំមានការភ័យខ្លាចហួសពីអ្វីដែលជារឿងពិត ដែលធ្វើឲ្យបាត់បង់ពេលវេលាបំពេញការងារ។ យើង អាចបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទ តាមរយៈអនាម័យ ការរស់នៅ ការទទួលទាន ការធ្វើដំណើរ និង ការធ្វើការងារ។ ...ខ្លះគ្រាន់តែផ្តាសាយសោះ ថាកូរ៉ូណានឹងដែរ ប្រយ័ត្នអាកន្លែងហ្នឹង»។

យ៉ាងណាប្រមុខរដ្ឋាភិបាល រម្លឹកជាថ្មី ឲ្យប្រជាពលរដ្ឋ ចេះការពារខ្លួនឯង នឹងទៅជំងឺគ្រប់ប្រភេទ មិនមែតែមេរោគកូរ៉ូណានោះទេ។ ម្យ៉ាងទៀត ប្រមុខរដ្ឋាភិបាល ដាស់តឿនឲ្យប្រជាពលរដ្ឋ ប្រញាប់ទាក់ទងទៅគ្រូពេទ្យ បើសង្ស័យថា ឆ្លងមេរោគកូរ៉ូណា។ 

កម្ពុជា ទើបតែនឹងមានការឆ្លងមេរោគកូរ៉ូណា១ករណីប៉ុណ្ណោះ នៅលើបុរសជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ឈ្មោះ ចា ជិនហួ។ អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាងថា កម្ពុជា អាចព្យាបាលបុរសជនជាតិចិននោះ ឲ្យជាសះស្បើយ១០០ភាគរយ៕ 

ព័ត៌មានទាក់ទង