សម្ដេច ស ខេង​៖«​ត្រូវ​ផ្ដល់​ឋានន្តរស័ក្ដិ​តាម​ស្នាដៃ មិនមែន​យោងតាម​រត់ការ​ចុះឡើង​»

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​រំលឹក​ដល់​អង្គភាព​នគ​របាល​នៅ​ទូទាំងប្រទេស ត្រូវ​វាយតម្លៃ​តាម​សមត្ថភាព​ការងារ​-​ស្នាដៃ ក្នុង​ការផ្ដល់​យសស័ក្ដិ​ដល់​នគរបាល​ណា​ម្នាក់ ដោយ​មិនត្រូវ​យោងទៅតាម​បក្ខពួក​ឬ​អំពើពុករលួយ នោះឡើយ​។ «​សរសើរ​តាមរយៈ​ការផ្ដល់​ឋានន្តរស័ក្ដិ​ឲ្យ​គាត់ យោងតាម​ស្នាដៃ សមត្ថភាព​ដែល​គាត់​ធ្វើបាន មិនមែន​យោងតាម​ការរត់​ការចុះ​ឡើង សុំ​ឡើង​ស័ក្ដិ​សុំ​ឡើង​យស អាហ្នឹង​អត់​បានទេ​»​។ សម្ដេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​គូសបញ្ជាក់​បែបនេះ ក្នុង​ពិធី​ប្រគល់​រថយន្ត​ដល់​ស្នងការ​នគរបាល​រាជធានី​ខេត្ត នៅ​ថ្ងៃទី​២៩​ខែមករា​នេះ​។​

 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ស ខេង ៖

**audio1**

 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ សង្កត់ធ្ងន់ថា ប្រធាន​អង្គភាព​នគរបាល​នីមួយៗ​ត្រូវ​ធ្វើជា​គំរូ ក្នុង​ការផ្ដល់​យសស័ក្ដិ​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ​។ សម្ដេច​ថ្លែង​ដូច្នេះ​ថា​៖«​ប្រធាន​អង្គភាព​ត្រូវតែ​ដើរតួ​ជា​គំរូ​គេ តែងតាំង​ដោយ​យុត្តិធម៌ អ្នកណា​ធ្វើ​ការល្អ​យើង​តែងតាំង អ្នកណា​ធ្វើការ​មិនល្អ​យើង​មិន​តែងតាំង​។ បើ​ថា​អ្នកឯង​ចង់បាន​ស័ក្ដិ​នេះ​ឲ្យ​ប៉ុណ្ណេះ​មក ខ្ញុំ​តែងតាំង​ឲ្យ​ភ្លាម អាហ្នឹង​ទៅហើយ​។ អ៊ីចឹង​កុំ​ឲ្យ​ឆ្លៀត​យក​តួ​នា​តី​ភារកិច្ច​ទៅរក​ផលប្រយោជន៍​»៕


ព័ត៌មានទាក់ទង