បុណ្យ​ទន្លេ​លើក​ទី​៦ នឹង​រៀបចំ​នៅ​ខេត្តបាត់ដំបង​

30/11/-0001 12:00 am បាត់ដំបង

​ភ្នំពេញ​៖ ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ ឆ្នាំ​២០២០​នេះ នឹង​រៀបចំ​នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង​។ នេះ​បើតាម ក្រសួងទេសចរណ៍​។

 
​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អភិបាលខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី ២៧ មករា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានកំណត់​យក​ខេត្តបាត់ដំបង ដើម្បី​រៀ​បំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ ក្នុង​គោលបំណង​ទាក់ទាញ​ទេសចរ​ជាតិ​-​អន្តរជាតិ ឲ្យ​ទស្សនា​និង​កម្សាន្ត ជាពិសេស​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​មួយ​នេះ​។ 
 
​បើតាម​លោក ថោង ខុន ការងារ​ចម្បង​ត្រូវ​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​រមណីយដ្ឋាន​ទេសចរណ៍ ការតាំងពិព័រណ៍​បង្ហា​ញ​ពី​ផលិតផល​ក្នុងស្រុក និង​ការចុះ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ និង​តាម​រមណីយដ្ឋាន​នានា​។ 
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ទៅដល់​ក្រុមការងារ មន្ត្រីរាជការ ត្រូវ​តុបតែង​លម្អ​រៀបចំ​សោភ័ណភាព​ឲ្យ​បាន​ស្អាត និង​មាន​ភាព​បៃតង​ជាង​មុន ពិសេស ត្រៀម​រៀបចំ​ទស្សនីយភាព​សិល្បៈ និង​វប្បធម៌ ព្រឹត្តិការណ៍​កីឡា និង​ព្រឹត្តិការណ៍​កម្សាន្ត​នានា​ក្នុង​ពិធីបុណ្យ​ទន្លេ​។ លោក ថោង ខុន ក៏បាន​ជំរុញ​ឲ្យ​អាជីវករ ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ជំរុញ​ការអនុវត្ត​ស្ដង់ដា «​ស្អាត និង​បៃតង​»៕

ព័ត៌មានទាក់ទង