ថ្ងៃ​៨​មីនា យុវជន​ល្ខោនខោល​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​«​រាត្រី​ល្ខោនខោល​»​នៅ​ខេត្តកំពង់ស្ពឺ

30/11/-0001 12:00 am កំពង់ស្ពឺ

​ភ្នំពេញ​៖ ក្រុមយុវជន​ល្ខោនខោល​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ «​រាត្រី​ល្ខោនខោល​»​ជា​លើកដំបូង នៅក្នុង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​៨ មីនា​ខាងមុខ​។ លោក ខុន ច័ន្ទ​សិទ្ធិការ្យ ប្រធាន​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​ចូលរួម​អភិរក្ស និង​ផ្សព្វផ្សាយ​ទម្រង់​ល្ខោ​ល​ខោល​ឲ្យ​កាន់តែ​ទូលាយ​ទៅដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​នៅរស់​នៅតាម​ខេត្ត​។ ក្រៅពី​ទស្សនីយភាព​ល្ខោនខោល ក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​ពិព័រណ៍​រូបភាព​ល្ខោនខោល​,​គំនូរ​បុរាណ​, ការតាំង​បង្ហាញ​វង់ភ្លេង​ពិណពាទ្យ​, ការប្រគំ​តន្ត្រី​ប្រជាប្រិយ​,​ការសម្ដែង​របាំ​ត្រុដិ​, ការ​ច្រៀង​ចាប៉ី និង​ការកម្សាន្ត​ជាច្រើន​ទៀត​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com និង​លោក ខុន ច័ន្ទ​សិទ្ធិការ្យ ប្រធាន​ក្រុមយុវជន​ល្ខោនខោល​ដូចតទៅ​៖

**audio2**

 
 «​រាត្រី​ល្ខោនខោល​» លើក​ទី​១ នៅ​ខេត្តកំពង់ស្ពឺ​នេះ នឹង​ចាប់ផ្តើម​ពី​ម៉ោង ៨​កន្លះ​ព្រឹក ដល់​ម៉ោង​៨​យប់ នៅ​វិមាន​សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្រុង​ច្បារមន​។ ក្រោម​ការសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​នឹងមាន​ទស្សនីយភាព​ជាច្រើន ត្រូវ​លើក​យកមក​បង្ហាញ​សាធារណជន​ទស្សនា នៅក្នុង​ព្រឹត្តិការណ៍​នេះ មានដូចជា​ការសម្តែង​ល្ខោនខោល​ត្រង់​ឈុត​«​បាក្របី​ស្រី​ហនុមាន​», ពិព័រណ៍​រូបភាព​ល្ខោនខោល​, គំនូរ​បុរាណ​, ការតាំង​បង្ហាញ​វង់ភ្លេង​ពិណពាទ្យ​, ការប្រគំ​តន្ត្រី​ប្រជាប្រិយ​,​ការសម្ដែង​របាំ​ត្រុដិ និង​ចម្រៀង​ចាប៉ី​ជាដើម​។​
 
 ល្ខោនខោល ជា​ល្ខោន​ពាក់​មុខ​ខ្មុក ហើយ​តួ​សម្ដែង​សុទ្ធតែជា​មនុស្ស​ប្រុស​។ ល្ខោនខោល ឬ​ល្ខោន​ពាក់​របាំងមុខ​នេះ មាន​អាយុកាល​ចំណាស់​តាំង​ពីមុន​សម័យអង្គរ ក្នុង​សតវត្ស​ទី​៩ តាមរយៈ​ចម្លាក់​លឹប​តាម​ជញ្ជាំង​ប្រាសាទ​អង្គរ​៕




ព័ត៌មានទាក់ទង