ពលរដ្ឋ​ឃុំ​ជាំ​ក្រវៀន ខេត្ត​ត្បូងឃ្មុំ ធ្វើ​ពិធី​«​ចាប់​ត្រី​»​របៀប​បុរាណ រយៈពេល​៣​ថ្ងៃ​

30/11/-0001 12:00 am ត្បូងឃ្មុំ

​ភ្នំពេញ​៖ ពលរដ្ឋ​ក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នឹង​រៀបចំ​ពិធី​ចាប់​ត្រី រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ៧ ដល់ទី​៩ ខែកុម្ភៈ នៅ​បរិវេណ​បឹង​ត្រពាំង​ក្រម​។ នេះ​បើតាម​លោក អ៊ួ​ច យឿន មេឃុំ​ជាំ​ក្រវៀន ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥ តាម​ទូរ​សព្ទ​។ លោក​មេឃុំ​បន្តថា ពិធី​ចាប់​ត្រី ជា​ប្រពៃណី ទំនៀមទម្លាប់​របស់​ព​ល​រដ្ឋ​ឃុំ​ក្រវៀន បន្ទាប់ពី​ប្រមូល​ផល​កសិកម្ម​រួចរាល់  និង​ជា​កម្ម​វ​ធី​កម្សាន្ត​សប្បាយ​សម្រាប់​ប្រជាពលរដ្ឋ​។

 
​ជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែកុម្ភៈ ប្រជាពលរដ្ឋ​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ តែងតែ​ប្រារព្ធ​ពិធី​ចាប់​ត្រី នៅរ​មីណ​យ​ដ្ឋា​ន​បឹង​ត្រពាំង​ក្រម ដែល​ស្ថិតនៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ «​ពិធី​ចាប់​ត្រី​»​នេះ មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ៧ ដល់ទី​៩ ខែកុម្ភៈ​។  លោក​អ៊ួ​ច យឿន មេឃុំ​ជាំ​ក្រវៀន ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥ តាម​ទូរ​សព្ទ​ថា ថ្ងៃទី​៧ កុម្ភៈ ជា​កម្មវិធី​ដើរលេង​កម្សាន្ត ទស្សនា​ទេសភាព​នៅ​ជុំវិញ​តំបន់​បឹង​ត្រពាំង​ក្រម​។ រីឯ​នៅ​រាត្រី ថ្ងៃទី​៧ និង​៨ នឹងមាន​កម្មវិធី​រាំលេង​កម្សាន្ត​ទល់​ភ្លឺ​។ នៅ​ថ្ងៃទី ៩ គឺជា​ថ្ងៃ​ចាប់​ត្រី​។ 
 
​ពលរដ្ឋ អាច​ប្រើប្រាស់​បានតែ​ឧបករណ៍​បុរាណ​ប៉ុណ្ណោះ ដូចជា​អង្រុត ឈ្នាង និង​ត្រក​ជាដើម ដើម្បី​ចាប់​ត្រី ក្នុង​ពិធី​នេះ​។ នេះ​បើតាម​លោក​មេឃុំ​ជាំ​ក្រវៀន ដោយ​លោក​បន្តថា  អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នេសាទ​ត្រី​ក្នុង​បឹង​ក្រម​នេះឡើយ ដើម្បី​រក្សា​វត្តមាន​ត្រី ទុក​សម្រាប់​ពិធី​ចាប់​ត្រី ជាង​រៀងរាល់ឆ្នាំ​។ សូមជម្រាបថា តំបន់​បឹង​ក្រម មាន​ផ្ទៃដី​ប្រមាណ​៣០​ហិកតា និង​ផ្ទៃ​បឹង​ទំហំ​១​ហិកតា​៕
 


ទិដ្ឋភាព​នៅ​បឹង​ត្រពាំង​ក្រម រូបភាពពីលោក លី សំបូរ


ទិដ្ឋភាព​នៅ​បឹង​ត្រពាំង​ក្រម រូបភាពពីលោក លី សំបូរ


ទិដ្ឋភាព​នៅ​បឹង​ត្រពាំង​ក្រម រូបភាពពីលោក លី សំបូរ

ព័ត៌មានទាក់ទង