ទិដ្ឋភាព​អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​ចាប់​ត្រី​រួមគ្នា​អភិរក្ស​ទំនៀម​ពី​ដូនតា​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ ដូច​កាលកំណត់ នៅ​ថ្ងៃ​១​កើត ខែមាឃ ដែល​ត្រូវ​នឹង​ថ្ងៃទី​២៥ មករា អ្នកភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំ​ពិធី​ចុះ​ចាប់​ត្រី​រួមគ្នា ដែលជា​ទំនៀម​ពី​បុរាណ​មក​។ ពិធី​នេះ​ធ្វើឡើង​នៅក្នុង​បឹង​ដ៏​ធំ​ក្នុងភូមិ និង​ជា​បឹង​បុរាណ​ដែល​អ្នកភូមិ​ប្រើប្រាស់​សម្រាប់​ស្រោចស្រព​ផល​កសិកម្ម និង​មានការ​យាមកាម​មិនឱ្យ​មានការ​នេសាទ​អ្វី​ទាំងអស់ គឺ​ទុក​សម្រាប់​ពិធី​ចុះ​ចាប់​ត្រី​រួមគ្នា​ដែល​បានកំណត់​។​
 
​មេភូមិ​បង្កោង លោក ពេជ្រ ឃិន បានឱ្យដឹងថា ឆ្នាំនេះ​មាន​អ្នកភូមិ​ចូលរួម​ប្រមាណ​៥០០​នាក់ ដែល​ពិធី​នេះ​អនុញ្ញាត​ឱ្យតែ​អ្នកភូមិ​បង្កោង​តែប៉ុណ្ណោះ​ចុះ​ចាប់​ត្រី ដោយ​ប្រើ​ឧបករណ៍​នេសាទ​បុរាណ មាន​សំណាញ់ អ​ង្រុ​ក​ជាដើម​។ ដើម្បី​ញុំ​ា​ង​ឱ្យ​ពិធី​នេះ​កាន់តែ​សប្បាយរីករាយ និង​ដោយ​មើលឃើញថា​ត្រី​ឆ្នាំនេះ​មិនសូវមាន​ច្រើន​ផង មេភូមិ​បង្កោង​ប្រាប់ថា​លោក​បាន​ទិញ​ត្រី​១៥០០​ក្បាល​ព្រលែង​ក្នុង​បឹង ទុក​សម្រាប់​ពលរដ្ឋ​ចាប់​ក្នុង​ពិធី​ដែល​ខិតខំ​អភិរក្ស​ពី​ដូនតា​នេះ​៕
 
​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ពិធី​ចាប់​ត្រី​រួមគ្នា​របស់​អ្នកភូមិ​បង្កោង ដែល​ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក នៅ​ថ្ងៃទី​២៥ មករា ឆ្នាំ​២០២០ ដែល​រូបភាព​ផ្តល់​សិទ្ធិ​ដោយ លោក រ៉ា​នុត​៖ 







































ព័ត៌មានទាក់ទង