​ក្រសួង​អប់រំ​ចេញ​សេចក្តីណែនាំ​បន្ថែម​ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​នៅ​សាលា​រដ្ឋ និង​ឯកជន​

30/11/-0001 12:00 am ភ្នំពេញ

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តី​ណែ​ស្តីពី​ការពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។ លោក ហង់ ជួន ណា​រ៉ុ​ន សង្កេតឃើញថា គ្រឹះស្ថានសិក្សា​ភាគច្រើន បាន​អនុវត្ត​ប្រកាស​ស្តីពី​បទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និង​លិខិតបទដ្ឋាន​ទាក់ទង​នឹង​ការពង្រឹង​វិន័យ​បាន​ត្រឹមត្រូវ លើកលែងតែ​គ្រឹះស្ថាន​មួយចំនួន​តូច​ប៉ុណ្ណោះ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​អំពើហិង្សា និង​បាតុភាព​អសកម្ម​នានា​។​
 
relate
​ក្រោយ​រឿងរ៉ាវ​ហិង្សា​ផ្ទួន​ដែល​បង្កឡើង​ដោយ​សិស្សសាលា លោក ហង់ ជួន ណា​រ៉ុ​ន បានចេញ​សេចក្តីណែនាំ​៧​ចំណុច​ដើម្បី​បង្កើន​ការពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង ធានាបាន​នូវ​សីលធម៌ សុជីវធម៌ សុខ​សុវត្ថិភាព គ្មាន​អំពើហិង្សា និង​បាតុភាព​អសកម្ម​នានា​ដែល​អាច​កើតឡើង​នៅតាម​គ្រឹះស្ថានសិក្សា​។​
 
​ក្នុង​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​២០ ខែមករា រដ្ឋមន្ត្រី​អប់រំ បាន​ប្រាប់​ទៅ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ពង្រឹង​ការអនុវត្ត​ភារកិច្ច​របស់​គ្រូ​បន្ទុក​ថ្នាក់ គ្រូបង្រៀន​តាម​មុខវិជ្ជា រួមទាំង​ការពង្រឹង​តួនាទី​របស់​ក្រុមប្រឹក្សា​យុវជន កុមារ និង​ក្រុម​ជំនាញ​ផ្សេងៗ​ដើម្បី​ដោះស្រាយ​បាតុភាព​មិន​ប្រក្រតី​។​
 
​បន្ថែម​ពីលើ​នេះ ក្រសួង​ណែនាំ​ឲ្យ​មានការ​ប្រជុំ​ណែនាំ​អំពី​ករណីយកិច្ច​របស់​អ្នកសិក្សា ការពង្រឹង​ទំនាក់ទំនង​ជាមួយ​មាតាបិតា អាណាព្យាបាល សហគមន៍ ក៏ដូចជា​ការសហការ​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នានា ដែល​បង្កឡើង​ដោយ​សិស្ស ឬ​ក្រុម​ក្មេង​ទំនើង​នៅក្បែរ ឬ​បរិវេណ​គ្រឹះស្ថានសិក្សា​។​
 
​ការិយាល័យ​អប់រំ ក៏ដូចជា​មន្ទីរអប់រំ ក៏ត្រូវ​បាន​ណែនាំ​ឲ្យ​តាមដាន​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និង​លិខិតបទដ្ឋាន​នានា​ផងដែរ ក្នុងនោះ ការកំណត់​របៀបវារៈ​រាល់​កិច្ចប្រជុំ​ប្រចាំខែ​។​
 
«​ក្នុងករណី​អ្នកសិក្សា​ប្រព្រឹត្ត​ខុស អ្នកសិក្សា​នោះ ត្រូវ​ទទួល​ទណ្ឌកម្ម​តាម​បទបញ្ជាផ្ទៃក្នុង​ដែល​នៅ​ជា​ធរមាន ករណី​មិន​រាងចាល ឬ​បង្ក​ហិង្សា ត្រូវ​ប្រឈម​នឹង​ការ​លុបឈ្មោះ​ចេញពី​សាលា​។ ដោយឡែក បទល្មើស​ព្រហ្មទណ្ឌ ក្នុង និង​ក្រៅ​បរិវេណ​គ្រឹះស្ថានសិក្សា អ្នកសិក្សា​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ និង​ស្ថិតក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធ​រ​តាម​ឋានានុក្រម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង់​ជួន ណា​រ៉ុ​ន​៕ 

ព័ត៌មានទាក់ទង