សមត្ថកិច្ច ដោះលែងសេកជាង១០០ក្បាល ដែលរឹបអូសពីឈ្មួញជួញដូរសត្វព្រៃនៅមណ្ឌលគិរី
ភ្នំពេញ៖ សមត្ថកិច្ច បានដោះលែងសត្វសេក១០៩ក្បាលទៅក្នុងព្រៃវិញ បន្ទាប់ពីដកហូតពីបុរស២នាក់ ដែលជាឈ្មួញជួញដូរសត្វព្រៃ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
កម្លាំងសមត្ថកិច្ចប្រចាំការនៅគីឡូម៉ែត្រលេខ ៥៩ បានឃាត់ជនសង្ស័យ២នាក់ ដែលបានជួញដូរសត្វព្រៃខុសច្បាប់ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប្រគល់ទៅកម្លាំងជំនាញដែនជម្រកសត្វព្រៃកែវសីមា ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ ចំណែកសត្វសេក សមត្ថកិច្ចត្រូវបានដោះលែហើយ។ សូមបញ្ជាក់ថា សត្វសេកនេះ គឺជាសត្វកម្រស្ទើរតែផុតពូជទៅហើយ ក្នុងទឹកដីខេត្តមណ្ឌលគិរី៕
រូបពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com