អ្នកនាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ អំពាវនាវ​ដល់​អ្នកទេសច​រ​កុំ​បោះ​សំរាម​ចោល​ពាសវាល​លើ​ភ្នំ​

30/11/-0001 12:00 am កំពង់ស្ពឺ

​ភ្នំពេញ​៖ ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​នាំ​ភ្ញៀវ​ភ្នំ​ឱ​រ៉ា​ល់ អំពាវនាវ​ដល់​ភ្ញៀវ​ដែល​ធ្វើដំណើរ​ផ្សងព្រេង​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ឲ្យ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​ទេសចរ​កើន​ឡើងជា​លំដាប់ ដោយ​ក្នុង​ឆ្នាំ​២០១៩ មានរ​ហូ​ដល់ ៤,៥០០​នាក់​។ ម​គ្គុ​ទេ្ទ​សក៍​ទេសចរ ឈឺ​ន ឈី​ម ដឹកនាំ​ប្រជា​សហគមន៍​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​ប្រមូល​សំរាម​ដែល​ភ្ញៀវទេសចរ​មួយចំនួន​បោះចោល​ពាសវាល​ពាសកាល​តាមផ្លូវ​និង​លើក​ភ្នំ​ឱ​រ៉ា​ល់​។​
 
«​ទោះ​មិនបាន​យក​សំរាម​ចុះក្រោម​វិញ សុំ​តែ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​សហគមន៍​ខ្ញុំ​ងាយស្រួល​រៀបចំ »​។ នេះ​ជាការ​លើកឡើង​របស់លោក ឈឺ​ន ឈី​ម ម​គ្គុ​ទេ្ទ​សក៍​ទេសចរ និង​ជា​ប្រធាន​សហគមន៍​ទេសចរណ៍​ភ្នំ​ឱ​រ៉ា​ល់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ លោក​បាន​រៀបរាប់ថា ទេសចរ​ជាច្រើន​បាន​យល់ដឹង​ពី​បញ្ហា​សំរាម​នេះ តែមាន​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​គាត់​មិនបាន​យកចិត្តទុកដាក់ ដោយហេតុថា​នឿយហត់​អស់កម្លាំង និង​មាន​ពេល​ខ្លី​។​
 
 
​ឯ​រូប​ដែល​បង្ហាញ​ពី​សកម្មភាព​សម្អាត និង​ដុត​សំរាម​នៅលើ​ភ្នំ​ឱ​រ៉ា​ល តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រធាន​សហគមន៍​ទេសចរ​ភ្នំ​ឱ​រ៉ា​ល់ បាន​បង្ហោះ​អម​ដោយសារ​យ៉ាងដូច​ច្នេះ​៖«​ខ្ញុំ​ម្នាក់ឯង​មិនអាច​ធ្វើ​បានល្អ​នោះទេ លុះត្រាតែ​បងប្អូន​ភ្ញៀវ​ចូលរួម​សម្អាត​ទាំងអស់គ្នា​»​។ លោក ឈី​ម សង្ឃឹមថា​នៅ​ថ្ងៃមុខ ភ្ញៀវទេសចរ​នឹង​សហការ យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ជា​ចំណែក​ថែរក្សា​បរិស្ថាន និង​ទុកដាក់​សំរាម​ឲ្យ​មាន​របៀបរៀបរយ​។​
 
​ម​គ្គុ​ទេ្ទ​សក៍​ទេសចរ​នាំ​ភ្ញៀវ​ភ្នំ​ឱ​រ៉ា​ល់ រូបនេះ បានបញ្ជាក់​ប្រាប់​ថ្មីៗ​ថា នៅ​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឡើងលើ​ភ្នំ​ឱ​រ៉ា​ល់​ចំនួន ៤,៥១៥​នាក់ ក្នុងនោះ ៤០​ភាគរយ​ជា​ស្ត្រី ហើយ​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ​១០០​នាក់​ប៉ុណ្ណោះ ខណៈ​នៅ​ឆ្នាំ​២០១៨ មាន​ប្រមាណ ៣,៥០០​នាក់​៕
 

ព័ត៌មានទាក់ទង