ពលរដ្ឋ​៧០០​គ្រួសារ​ពី​៤​ខេត្ត ទាមទារ​នៅមុខ​ក្រសួង​ដែនដី​ឲ្យ​ដោះស្រាយ​រឿង​ដីធ្លី​

30/11/-0001 12:00 am កោះកុង

​តំណាង​ពលរដ្ឋ​ប្រមាណ​៧០០​គ្រួសារ​ពី​ខេត្តកោះកុង កំពង់ស្ពឺ ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ បាននាំគ្នា​ទៅមុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែមករា នេះ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហាដីធ្លី​របស់​ពួកគាត់​។​
 
«​ពួកយើង​មិនត្រូវ​ការអភិវឌ្ឍន៍​យក​ផ្ទះ ដីធ្លី ប្រជាពលរដ្ឋ​ទេ​», «​គ្មាន​ដី គ្មាន​ជីវិត​», «​អភិវឌ្ឍន៍​មិន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ក្លែងក្លាយ​»​។ ទាំងនេះ​ស្ថិត​ក្នុងចំណោម​បដា ដែល​អ្នក​តវ៉ា​នាំគ្នា​លើកឡើង​នៅមុខ​ក្រសួង​ដែនដី ទាំង​សំណេរ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​។​
 
 
​តំណាង​អ្នក​តវ៉ា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ពួកគេ​ស្នើ​ឲ្យ​ក្រសួង​ដែនដី ព​ន្លឿ​ន​ការដោះស្រាយ​ញត្តិ​ដែល​ពួកគេ​បានដាក់​ទៅ​ក្រសួង​កន្លងមក ដោយ​ញ្ញត្តិ​ខ្លះ ពួកគេ​ដាក់​ពី​៤ ទៅ​៥ ដង ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​៕
 







ព័ត៌មានទាក់ទង