ផ្ទះ​ជាង​១០០​ខ្នង​ក្នុង​ដី​សម្បទាន​សង្គមកិច្ច ត្រូវបាន​ផ្តល់​ឲ្យ​អតីតយុទ្ធជន​នៅ​បន្ទាយមានជ័យ​

30/11/-0001 12:00 am បន្ទាយមានជ័យ

​ភ្នំពេញ​៖ ផ្ទះ​ចំនួន​១០៣​ខ្នង បានប្រគល់​ជូនទៅ​អតីតយុទ្ធជន និង​បានដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវលំ ១​ខ្សែ ដែលមាន​ប្រវែង ៤៥០០​ម៉ែត្រ រួមទាំង​បាន​បញ្ចុះបឋមសិលា​សាង​សង់​អគារសិក្សា ចំនួន​១​ខ្នង មាន​៦​បន្ទប់ នៅ​ដី​សម្បទាន​សង្គម​កិច្ចកា​រ៉េ​២​នៅ​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​។​
 
​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រគល់​ផ្ទះ​ចំនួន​១០៣​ខ្នង ជូនទៅ​អតីតយុទ្ធជន និង​បានដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវលំ​១​ខ្សែ ដែលមាន​ប្រវែង​ជាង​៤​ពាន់​ម៉ែត្រ​។​
 
 ជាមួយគ្នា​នោះ ក៏មាន​ការបញ្ចុះ​បឋមសិលា​សាងសង់​អគារសិក្សា​ចំនួន ១​ខ្នង ដែលមាន​ចំនួន​៦​បន្ទប់ នៅលើ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច ការ៉េ​២​ក្នុងភូមិ​កូនខ្លែង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​
 
​នេះ​ជា​លើក​ទី​២​ហើយ​ដែល​អតីតយុទ្ធជន ទទួលបាន​លំនៅដ្ឋាន ដោយ​កាលពី​លើក​ទី​១ អតីតយុទ្ធជន​ចំនួន​១០១​គ្រួសារ ទទួលបាន​លំនៅដ្ឋាន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕
 
 

ព័ត៌មានទាក់ទង