អ្នកស្លាប់បន្តកើនឡើងដល់២៩នាក់ ក្នុងឧបទ្ទវហេតុបាក់អគារ

30/11/-0001 12:00 am កែប

ក្រុមអ្នករុករក បានរកឃើញជនរងគ្រោះ ក្នុងគំនរអគារ ដែលបាក់រលំនៅក្រុងកែប បាន៥២នាក់ហើយ ដោយក្នុងនោះ អ្នកស្លាប់ បានកើនឡើងដល់ទៅ២៩នាក់ គិតត្រឹមម៉ោង១០ជាង នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ ដែលលោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ទទួលបាន ហើយលោក បានចែកចាយបន្តទៅកាន់អ្នកកាសែតតាមបណ្តាញទំនាក់ទំនងតេឡេក្រាម។



របាយការណ៍ បានឲ្យដឹងថា ក្នុងចំណោមអ្ននស្លាប់២៩នាក់ មានស្រី១៣នាក់ ហើយអ្នកនៅរស់២៣ មានស្រី៩នាក់។ ក្រុមអ្នករុករក នៅតែបន្តស្វែងរកជនរងគ្រោះផ្សេងទៀត ក្នុងគំនរអគារនោះ។ 

អគារកម្ពស់៦ជាន់នេះ បានបាក់នៅល្ងាចថ្ងៃទី៣ ខែមករា ក្រោយសាងសង់រួចបាន៩០ភាគរយ។ អាជ្ញាធរ អះអាងថា លោក ឯក សារុន និង ភរិយា ជាម្ចាស់នេះ ហើយត្រូវបានសមត្ថកិច្ច ចាប់ខ្លួនយកទៅសួរនាំ៕ 

ព័ត៌មានទាក់ទង