សម្ដេច ហ៊ុន សែន ហាម​មិនឱ្យ​វាយកម្ទេច​ស្ពានថ្ម​ចាស់​អាយុ​ជាង​១០០​ឆ្នាំ នៅ​បាត់ដំបង​ឡើយ​

30/11/-0001 12:00 am បាត់ដំបង

​ភ្នំពេញ​៖ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃទី​២៦ ធ្នូ​នេះ សម្ដេច ហ៊ុន សែន ប្រកាស​មិនឱ្យ​វាយកម្ទេច​ស្ពានថ្ម​ចាស់​អាយុ​ជាង​១០០​ឆ្នាំ ដែល​សល់​ពី​សម័យ​បារាំង នៅក្នុង​ខេត្តបាត់ដំបង​ឡើយ​។​

 
«​សូមបញ្ជាក់​អ្វី​(​សំណង់​ចាស់​)​ដែល​លើសពី​៥០​ឆ្នាំទៅ គឺ​ខិតខំ​រក្សា​»​។ នេះ​ជាការ​ប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បញ្ជា​ឱ្យ​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួសជុល​ស្ពានថ្ម​ចាស់​សល់​ពី​សម័យ​បារាំង​នោះ​ឡើងវិញ ដើម្បី​រក្សា​ទុកជា​សំណង​បេតិកភណ្ឌ​ជាតិ​។​ជាពិសេស​ទុកឱ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់​។ 

**audio1**

 
​បើតាម​ប្រមុខ​រដ្ឋាភិបាល រដ្ឋបាលខេត្ត​បាត់ដំបង ត្រូវតែ​សាងសង់​ស្ពាន​ថ្មី ដើម្បី​ឆ្លងកាត់​ជំនួស​ស្ពានថ្ម​ចាស់ ដែល​ត្រូវ​រក្សាទុក​នេះ ហើយ​បញ្ចៀស​ពលរដ្ឋ​កុំ​ឆ្លងកាត់​ស្ពាន​ចាស់​។
 
relate 
​កាលពី​ថ្ងៃទី​១៩ ធ្នូ រដ្ឋបាលខេត្ត​បាត់ដំបង បានប្រកាស​រក្សាទុក​ស្ពានថ្ម​ចាស់​ដែល​បន្សល់​ពី​សម័យ​អាណានិគម​បារាំង​នេះ ក្រោយពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ស្នើ​សុំឱ្យ​អភិរក្ស​ស្ពានថ្ម​អាយុកាល​ជាង​១០០​ឆ្នាំនេះ​។​
 
​ស្ពានថ្ម​នេះ ត្រូវបាន​ស្ថាបនា​ឡើង​ក្នុង​ឆ្នាំ​១៩១៦ ដែល​មកដល់ពេលនេះ​មាន​អាយុកាល​១០៣​ឆ្នាំ​ហើយ​។ ស្ពាន​នេះ​ស្ថិតក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​នៅ​ទល់មុខ​សាលាខេត្ត​។​នេះ​បើ​យោងតាម​រដ្ឋបាល​ខេត្តបាត់ដំបង​៕

ព័ត៌មានទាក់ទង