លោក នុត ពុធ​ដា​រ៉ា ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្តក្រចេះ ផ្លូវការ​

30/11/-0001 12:00 am ក្រចេះ

​អតីត​អភិបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ លោក នុត ពុធ​ដា​រ៉ា បាន​ឡើងកាន់តំណែង​អភិបាលរង​ខេត្តក្រចេះ ក្នុង​ពិធី​ផ្លូវការ​មួយ​ក្រោម​អធិបតីភាព លោក ងី ច័ន្ទ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ នេះ​។​
 
​លោក នុត ពុធ​ដា​រ៉ា ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ​តែងតាំង​ជា​អភិបាលរង​ខេត្តក្រចេះ កាលពី​ថ្ងៃទី​៩ ខែធ្នូ ហើយ​តំណែង​អភិបាល​ខណ្ឌដង្កោ របស់លោក ត្រូវ​ជំនួស​ដោយ​លោកស្រី គឹម ញឹ​ប  តាមរយៈ​ពិធី​ផ្លូវការ​កាលពី​ថ្ងៃទី​១៦ ខែធ្នូ​។ 
 
​ជាមួយគ្នានេះ លោក ទុយ ច័ន្ទ ក៏បាន​ឡើងជា​អភិបាលរង​ខណ្ឌដង្កោ ជំនួស​លោកស្រី គឹម ញឹ​ប ផងដែរ​៕

ព័ត៌មានទាក់ទង